មកស្គាល់ពីគម្រោង Movement របស់ Movement Labs

ថ្ងៃនេះយើងមកស្គាល់កាន់តែច្បាស់ពីគម្រោង Movement របស់ក្រុមការងារ Movement Labs។ គម្រោងនេះអត់ទាន់ដាក់អោយប្រើជាផ្លូវការក្នុង Mainnet ហើយមានកម្មវិធីអោយចូលរួមលេងដើម្បីទទួលបាន Airdrop នៅពេលដែលវាបើកជាផ្លូវការ។

Movement គឹជាគម្រោង Layer2 នៅក្នុង Blockchain Ethereum ដែលប្រើប្រាស់ភាសា Move ក្នុងការសរសេរ Smartcontract ឬហៅថា MoveVM និងបច្ចេកវិទ្យា Zero Knowledge។ ចំនុចពិសេសរបស់វាគឺវាដំណើរការដោយ Parallelized (ស្របគ្នា។) ដោយមិនរងចាំការគណនាមួយចប់ទើបធ្វើមួយទៀតគឺដំណើរការព្រមគ្នាតែម្តងធ្វើបែបនេះគឺវាអាចដំណើរការបានលឿង (160,000+ Transaction ក្នុងមួយវិនាទី) និងអស់ Gas fee ថោក(តិចជាង 0.01 ដុល្លារក្នុងមួយ Transaction)។ចំនុចប្លែកពីគេរបស់គម្រោងនេះគឺវាប្រើប្រាស់ភាសា Move ហើយជា Layer2 ក្នុង Ethereumដែលជាភាសាកំពុងទទួលបានការចាប់អារម្មណ៏ដែលមានគម្រោងដូចជា Aptos, SUI ជាដើមក៏ប្រើប្រាស់ភាសានេះផងដែរ។ ការធ្វើបែបនេះវានឹងអូសទាញគម្រោងដែលមានក្នុង Aptos និង SUI ជាដើមអាចមកប្រើប្រាស់ Move ដើម្បីអាចពង្រីកខ្លួននៅក្នុង Ethereum Ecosystem។

Movement Labs ទទួលបានការវិនិយោគ 41 លានដុល្លារហើយក្រុមហ៊ុនដែលបានវិនិយោគមានដូចជា: Polychain Capital, OKX Ventures, Binance Labs, Sandeep Nailwal, ជាដើម

សព្វថ្ងៃក្នុង Testnet របស់វាមានចំនួន Transactions ដល់ទៅ 347.7 លានដុល្លារ, Wallet ចំនួន 7.5 លានដុល្លារ និងមាន Dapp ដល់ទៅ 54 គម្រោង។

ដើម្បីអាចទទួលបាន Airdrop អ្នកអាចមកចូលរួម Testnet បានតាមតំណនេះ៖ https://testnet.movementlabs.xyz/ និងមកចូលរួម Discord ដើម្បីសន្សំ Role តាមនេះ៖ http://discord.gg/movementlabsxyz

Website: https://movementlabs.xyz/

Twitter: https://twitter.com/movementlabsxyz