Binance ដាក់បញ្ចេញមុខងារថ្មីដាស់តឿនអ្នកវិនិយោគទៅលើគម្រោងដែលមានការផ្លាស់ប្តូរការបែងចែកកាក់
ថ្ងៃនេះ Binance បានប្រកាសមុខងារថ្មីមួយដើម្បីដាស់តឿនអ្នកវិនិយោគថាគម្រោងកាក់ណាដែលបានផ្លាស់ប្តូរ Tokenomics ដែលគួរអោយកត់សម្គាល់។ Tokenomics វាគឺជាគោលនយោបាយបែងចែក, ប្រើប្រាស់កាក់គ្រ៊ីបតូ។វាគឺជារឿងសំខាន់មួយរបស់គម្រោងគ្រ៊ីបតូដែលអ្នកវិនិយោគគួរតែតាមដាន។ដូចនេះបើមានគម្រោងណាបានធ្វើការផ្លាស់ប្តូរ Tokenomics នេះគឺអ្នកវិនិយោគគួរតែដឹងមុននឹងធ្វើការវិនិយោគហើយដើម្បីអោយអ្នកវិនិយោគដឹងកាន់តែងាយស្រួល Binance ក៏សម្រេចចិត្តដាក់សញ្ញាប្រាប់អ្នកវិនិយោគទៅលើគម្រោងណាដែលបានផ្លាស់ប្តូរ Tokenomics ដែលគួរអោយសម្គាល់របស់ខ្លួនដើម្បីអោយអ្នកវិនិយោគដឹងមុននឹងវិនិយោគហើយអោយអ្នកវិនិយោគចុចទទួលស្គាល់ពីហានិភ័យដោយខ្លួនឯង។ ក្រោយប្រកាសពីមុខងារនេះភ្លៀង Binance បានដាក់សញ្ញានេះទៅលើគម្រោងកាក់ដូចខាងក្រោមដោយគម្រោងទាំងនេះបានផ្លាស់ប្តូរ Tokenomics របស់ខ្លូនកាលពី 18 ខែចុងក្រោយមានដូចជា:
កាក់ AVA, CHZ, ENJ, IOTA, LSK, MTL, ORN, SLF, SXP, VANRY ជាដើម។
ប្រភព: binance