ក្រុមហ៊ុន Bitget និង Foresight Ventures បានវិនិយោគ 30 លានដុល្លារជាមួយ TON blockchain
ក្រុមហ៊ុនជួញដូរកាក់គ្រ៊ីបតូ Bitget និង ក្រុមហ៊ុនវិនិយោគ Foresight Ventures បានវិនិយោគ 30 លានដុល្លារទៅលើ The Open Network Blockchain។
ការវិនិយោគនេះផ្តោតធំទៅលើគម្រោងដែលបង្កើតក្នុង Telegram ដូចជាហ្គេមចុចរកពិន្ទុជាដើម។ជាក់ស្តែងហ្គេមដូចជា Hamster Kombat និង NotCoin បានអូសទាញអ្នកប្រើប្រាស់ជាច្រើនអោយចូលលេងដោយរំពឹងទុកថានឹងបានកាក់មិនអស់លុយ។ការវិនិយោគនេះគឺក្រុមហ៊ុន Bitget និង Foresight Ventures បានធ្វើឡើងតាមរយ:ការចូលទិញកាក់ TON។លោក Forest Bai នាយកគ្រប់គ្រង Foresight និង ប្រធាន The Block បានអោយដឹងថាគម្រោងផ្សេងៗក្នុង TON មានឱកាសនឹងរីកចំរើនខ្លាំងក្នុងឆ្នាំនេះ។
ថ្វីបើ Telegram និង TON ដំណើរការដោយឯករាជ្យក៏ពិតមែនតែវានៅដំណើរការដោយពឹងជាមួយបុគ្គលម្នាក់។
ប្រភព: theBlock