Collection NFT ទី 4 របស់លោក Donald Trump លក់បានជាង 2 លានដុល្លារ។

អតីតនាយករដ្ធមន្ត្រីសហរដ្ធអាមេរិកលោក Donald Trump បានដាក់លក់ NFT ទី 4 របស់ខ្លូនកាលពីថ្ងៃទី 27 ខែសីហាដែលមានឈ្មោះថា “Series 4: The America First Collection”។យោងតាមទិន្នន័យក្នុង Blockchain នៅថ្ងៃចុងក្រោយបានអោយដឹងថា NFT នេះបានលក់ចេញជាង 22,000 NFT ក្នុង Polygon Network ដែលមានតម្លៃសរុបប្រមាណ 2.17 លានដុល្លារដោយ NFT មួយតម្លៃ 99$។

ចំនួនដែលបានលក់នេះគឺស្មើរនឹង 6% នៃចំនួន NFT សរុបរបស់គាត់ដែលមានសរុបដល់ទៅ 360,000 NFT។ NFT លើកនេះរបស់លោកគឺស្រដៀងគ្នានឹងលើកមុនៗដែរគឺជារូបលោកផ្ទាល់តែម្តង។បើសិនជា NFT ទាំងអស់នេះលក់អស់គឺនឹងបានលុយដល់ទៅ 35 លានដុល្លារ។ហើយ NFT ទាំងនេះមិនទាន់អាចលក់បន្តទៀតបានទេរហូតដល់ថ្ងៃទី 31 ខែ មករា ឆ្នាំ 2025។

ប្រភព: theBlock