ក្រុមហ៊ុនជីកកាក់ Marathon បានទិញកាក់ BTC ក្នុងចំនួនទឹកលុយ 100 លានដុល្លារ
ក្រុមហ៊ុនជីកកាក់ BTC ឈ្មោះ MARA ដែលទើបបានប្តូរឈ្មោះពី Marathon Digital បានប្រកាសកាលពីថ្ងៃព្រហស្បត្តិ៏ថាខ្លួនបានទិញកាក់ BTC បន្ថែមចំនួន 100 លានដុល្លារ។ បូកជាមួយការទិញលើកនេះធ្វើអោយ MARA មានកាក់ BTC ជាង 20,000 ឬ 1.3 ពាន់លានដុល្លារស្មើរនឹង 0.1% នៃចំនួនកាក់ BTC សរុប 21 លានកាក់។
ក្រុមហ៊ុម MARA អត់បានប្រាប់ទេថាខ្លួនទិញក្នុងតម្លៃជាមធ្យមប៉ុន្មានតែបើយោងតាមរបាយការណ៏ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះបានអោយដឹងថាការទិញលើកចុងក្រោយគឺប្រហែលជាតម្លៃ 54,000$ ទៅ 68,000$ ក្នុងមួយកាក់។ចំនួនកាក់ដែល MARA មានភាគច្រើនគឺបានពីការជីកកាក់មិនមែនទិញនោះទេ។
CEO របស់ MARA ជឿថាកាក់ BTC ជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់រក្សាជាទ្រព្យសម្បត្តិតម្កល់បានហើយក៏លើកទឹកចិត្តអោយរដ្ធាភិបាលក៏ដូចជាក្រុមហ៊ុននានាទុកវាដើម្បីជាទ្រព្យសម្បត្តិបំរុងផងដែរ។
ក្រុមហ៊ុន MARA បានកាត់បន្ថយការលក់កាក់ BTC របស់ខ្លូនពី 56% នៃកាក់ជីកបានទាំងអស់ក្នុងឆ្នាំ 2023 មកនៅត្រឹម 31% ក្នុងឆ្នាំ 2024។
ក្រុមហ៊ុន MARA ក៏បានចេញយុត្តិសាស្រ្តក្នុងការជីកកាក់ប្រភេទ Altcoin ផងដែរដូចជា កាក់ Kaspa ក្នុងឆ្នាំ 2023 ខែ កញ្ញា។
ប្រភព: theBlock