Spot ETH ETF បានបើកអោយជួញដូរថ្ងៃទីមួយមានចំនួនជួញដូរសរុបជាង 1 ពាន់លានដុល្លារ
គណ:កម្មាធិការសហរដ្ធអាមេរិកបានអនុញ្ញាត្តិអោយជួញដូរ Spot ETH ETF កាលពីព្រឹកមិញនេះ។ថ្ងៃទីមួយនៃការជួញដូរមានចំនួនលុយដល់ទៅជាង 1 ពាន់លានដុល្លារបានធ្វើការទិញលក់ផលិតផល ETF មួយនេះដែលស្មើរទៅនឹង 23% នៃចំនួនលុយបានចូលជួញដូរ BTC ETF នៅថ្ងៃទីមួយ។
ក្នុងនោះក្រុមហ៊ុនដែលមានការទិញលក់ច្រើនបំផុតគឺ Grayscale ដែលបានបម្លែង Grayscale Ethereum Trust (ETHE)ខ្លួនទៅជា ETF ក្នុងចំនួនទឹកលុយ 458 លានដុល្លារ និង BlackRock ដែលបានបម្លែង Ishares Ethereum Trust ខ្លួនទៅជា ETF ក្នុងចំនួនទឹកលុយ 248.7 លានដុល្លារ។ក្រុមហ៊ុន Fidelity (FETH) មានការជួញដូរ 137.2 លានដុល្លារ, Bitwise (ETHW) មានការជួញដូរ 94.3 លានដុល្លារនិងក្រុមហ៊ុន 21Shares មានការជួញដូរមិនដល់ 10 លានដុល្លារ។
សរុបមកបើអត់រាប់បញ្ចូលការប្តូរ ETHE ដែលបានពីការប្តូរ Grayscale Ethereum Trust មកជា ETF គឺមានចំនួននៃការទិញលក់លើ ETH ETF សរុបជាទឹកប្រាក់ 625.2 លានដុល្លារហើយបើរាប់បញ្ចូលទាំង ETHE ទៀតគឺមានចំនួនទឹកប្រាក់សរុប 1,083.2 លានដុល្លារ។
ប្រភព: Cointelegraph