យោងតាម Cboe បានអោយដឹងថា spot Ethereum ETF ចំនួន5 នឹងត្រូវបានបើកអោយជួញដូរនៅថ្ងៃទី 23 ខែ កក្កដានេះ
យោងតាមគណ:ប្រឹក្សាភិបាលនៃទីផ្សារមូលធនទីក្រុងឈីកាហ្គោ(Cboe) បានអោយដឹងថាក្រុមហ៊ុនស្នើរបើក Spot ETH ETF ចំនួន 5 ដែលរួមមាន Fidelity និង VanEck ផងនោះនឹងត្រូវបានអនុញ្ញាត្តិអោយជួញដូរជាផ្លូវការនៅថ្ងៃទី 23 ខែ កក្កដានេះ។
Cboe ដែលជាកន្លែងក្រុមហ៊ុនផ្តល់សេវា Spot ETH ETF នឹងជ្រើសរើសលក់ជាមួយបានអោយដឹងថា Spot ETH ETF នឹងត្រូវបានបើកអោយជួញដូរនៅសប្តាហ៏ក្រោយនេះ។ក្រុមហ៊ុនដែលធ្វើការជួញដូរទាំងនោះមានដូចជា Fidelity Ethereum Fund, Franklin Ethereum ETF, Invesco Galaxy Ethereum ETF, VanEck Ethereum ETF, និង 21Shares Core Ethereum ETF។
ក្រុមហ៊ុនដែលបានស្នើរទាំងនោះកំពុងរងចាំបើកលក់ Spot ETH ETF របស់ពួកគេដោយពួកគេបានការយល់ព្រមទៅលើសំណើរ 19b-4 ហើយក្នុងខែឧសភាតែនៅត្រូវរងចាំអោយសំណើររបស់ពួកគេអាចយកជាការបាននៅមុនថ្ងៃបើកជាផ្លូវការ។ប្រធានអ្នកវិភាគរបស់ Bloomberg បានអោយដឹងថាក្រុមហ៊ុនទាំងនោះអាចនឹងស្នើរអោយសំណើររបស់ពួកគេអាចប្រើប្រាស់បាននៅថ្ងៃច័ន្ទនេះហើយនឹងអាចបើកជួញដូរជាផ្លូវការនៅថ្ងៃទី 23 ខែ កក្កដានេះ។
Fidelity កំណត់តម្លៃអត្រាជើងសារគឺ 0.25%ហើយនឹងមិនយក Fee រហូតដល់ចុងឆ្នាំ , Franklin នឹងមិនយក Fee រហូតដល់ថ្ងៃទី 31 ខែ មករាឆ្នាំ 2025 ឬ 10 ពាន់លានដុល្លារដំបូង, VanEck មិនយក Fee មួយឆ្នាំដំបូងឬ 1.5 ពាន់លានដុល្លារដំបូង, 21Shares យក Fee 0.21% និងមិនយក Fee 6 ខែដំបូងឬ 500 លានដុល្លារដំបូង។
ប្រភព: theBlock