ក្រុមហ៊ុន Consensys បានអោយដឹងថា SEC បានបញ្ឈប់ការស៊ើបអង្កេតទៅលើ Ethereum
ក្រុមហ៊ុន Consensys បានអោយដឹងថា គណ:កម្មាធិការមូលប័ត្រសហរដ្ធអាមេរិក(SEC)បានបញ្ឈប់ការស៊ើបអង្កេតរបស់ខ្លួនទៅលើ Ethereum ដើម្បីរកអោយឃើញថាកាក់ ETH គឺជាមូលធនខុសច្បាប់។ Consensys បានបញ្ជាក់ទោះបីជាយ៉ាងនេះក៏ដោយក៏រឿងរវាង SEC និង Ethereum នៅមិនទាន់បញ្ឈប់នៅឡើយទេព្រោះការប្តឹងនៅមិនទាន់បានបញ្ជប់តែវាគ្រាន់តែអោយ Ethereum មានភាពល្អប្រសើរជាងមុនព្រោះ SEC ឈប់ចោទប្រកាន់ថាការលក់កាក់ ETH គឺជាការប្រមូលធនតាមការផ្តល់មូលធនខុសច្បាប់នេះបញ្ជាក់ថាក្រុមការងារ Ethereum បានយកឈ្នះទៅលើ SECត្រង់ចំណុចនេះ។
Consensys បានអោយដឹងថាការសម្រេចចិត្តរបស់ SEC បានកើតឡើងក្រោយខ្លួនបានផ្ញើរសំបុត្រទៅ SEC កាលពីថ្ងៃទី 7 ខែ មិថុនាស្នើរអោយ SEC បញ្ឈប់ការស៊ើបអង្កេតទៅ Ethereum ក្រោយពេលនិយ័តករយល់ព្រមសំណើរ Spot ETH ETF កាលពីខែឧសភា។
ជាមួយនឹងការលើកឡើងរបស់ Consensys, SEC នៅមិនទាន់បញ្ជាក់អោយច្បាស់ទៅលើរឿងនេះនៅឡើយទេ។
Consensys បានអោយដឹងថា SEC បានចោទថា ETH ជាមូលធនខុសច្បាប់តាំងពីដើមឆ្នាំ 2023 មកម៉្លេះ។
ប្រភព: Cointelegraph