ក្រុមហ៊ុន Terra Luna ត្រូវបាន SEC ផាកពិន័យជាទឹកប្រាក់ 4.47 ពាន់លានដុល្លារ

គម្រោង Terra Luna Classic (LUNC) បានជួបនឹងបញ្ហាតាំងតែពីគម្រោងបានដួលរលំតាំងពីឆ្នាំ 2022 មកដែលធ្វើអោយខាតបង់កាក់ជាទឹកប្រាក់អស់រហូតដល់ទៅ 30 ពាន់លានដុល្លារក្នុងរយ:ពេលត្រឹមមួយសប្តាហ៏។ក្រោយមកគម្រោង Terra Luna នេះក៏បានដូរឈ្មោះមកជា Terra Luna ថ្មីរីឯគម្រោងចាស់ត្រូវដូរឈ្មោះទៅជា Terra Luna Classic។រឿងដែលគម្រោងនេះព្រួយបារម្ភគឺការដឹកនាំរបស់ Do Kwon ដែលកំពុងមានទោស និងរឿងទាក់ទងនឹងការការពារអតិថិជន។

យោងតាមការប្រកាសរបស់ SEC បានអោយដឹងថា Terraform Labs និង Do Kwon បានយល់ព្រមចាយសំណងសរុប 4.47 ពាន់លានដុល្លារក្រោយពេលដែល SEC បានសម្រេចសេចក្តីផាកពិន័យ។ កាក់ LUNC អាចនឹងនៅបន្តចុះថ្លៃទៀតបើយើងមើលពីតួលេខ FDV (តម្លៃកាក់សរុបនៅពេលដែលកាក់ទាំងអស់ត្រូវបានបង្កើត)គឺមានត្រឹមតែ 591 លានដុល្លារ និងមានការជួញដូរកាក់ LUNC ជាមធ្យមតែ 38 លានដុល្លារហើយទោះបីជាគម្រោងនេះមានការអភិវឌ្ឃន៏យ៉ាងណាក៏ដោយក៏វាហាក់ដូចជាមិនអាចត្រឡប់ដូចកាលឆ្នាំ 2022 ដែរ។

សហគមន៏របស់ LUNC បានព្យាយាមជួយគម្រោងនេះតាមរយ:ការយល់ព្រមដុតកាក់នៅក្នុង Network។ថ្មីៗនេះ Binance បានដុតកាក់ LUNC ដល់ទៅ 1.35 ពាន់លានកាក់ដែលសរុបជាមួយនឹងការដុតផ្សេងៗមានចំនួនដល់ទៅ 60 ពាន់លានដុល្លារ។ហើយសហគមន៏ក៏បានយល់ព្រមអោយគម្រោងនេះចំណាយ 30,000 ដុល្លារឬ 256 លានកាក់ LUNC ដើម្បីអភិវឌ្ឃន៏គម្រោងនេះផងដែរ។

ប្រភព: Coinpedia