Ripple ត្រៀមបង្កើត Stablecoin ខ្លួនឈ្មោះ RLUSD
Ripple គឺជាក្រុមហ៊ុននៅពីក្រោយគម្រោងកាក់ XRP បានចែករំលែកពីសេចក្តីលម្អិតអំពីគម្រោងបង្កើត Stablecoin ថ្មីមួយរបស់ខ្លួន។ Stable coin ថ្មីដែល Ripple គ្រោងនឹងបង្កើតឈ្មោះថា RLUSD (Ripple USD) ដែលត្រៀមនឹងបង្កើតក្នុង Blockchain XRP Ledger និង Ethereum នៅក្នុងឆ្នាំនេះ។
Stable coin គឺជាកាក់ដែលមានតម្លៃមិនលើសឬចុះក្រោមមួយដុល្លារតែមានក្នុងករណីខ្លះដែលម្ចាស់ Stable coin នោះធ្វើអោយបរាជ័យមិនអាចរក្សាតម្លៃរបស់ Stable coin ខ្លួនអោយនៅមួយដុល្លារបានដូចក្នុងករណី UST។
កាក់ Stable coin របស់ Ripple ដែលមានឈ្មោះថា RLUSD គឺត្រូវបានរក្សាតម្លៃដោយការតម្កល់លុយដុល្លារ (USD-Backed stablecoin) រួមនឹងមូលប័ត្របំណុលរយ:ពេលខ្លីសហរដ្ធអាមេរិក។ CEO របស់ Ripple លោក Brad Garlinghouse បានហៅកាក់ RLUSD ថា Real USD ឬ Ripple USD។មិនត្រឹមតែគម្រោងបង្កើតកាក់ Stable coin ប៉ុណ្ណោះទេ Ripple ក៏មានគម្រោងនឹងពង្រីកខ្លួនចូលក្នុងផលិតផល Defi ផ្សេងៗផងដែរដូចជាសេវាកម្មដូរកាក់បែបវិមជ្ឈការជាដើម(AMM exchange) ។ការប្រកាសនេះកើតឡើងក្រោយពេលដែលRipple ប្រកាសទិញក្រុមហ៊ុន Standard Custody ។
Ripple ក៏បានជ្រើសរើស Platform Axelar ដើម្បីធ្វើជា XRPL EVM sidechain ផងដែរដោយសារ Axelar មានប្រព័ន្ធសុវត្ថិភាពរឹងមាំ។
ទន្ទឹមនឹង Ripple ប្រកាសពីគម្រោង Stable coin របស់ខ្លួនវាក៏កំពុងជួបនឹងបញ្ហាចំពោះមុខច្បាប់សហរដ្ធអាមេរិកផងដែរព្រោះយោងតាមឯកសារច្បាប់កាលពីឧសភា SEC បានអោយដឹងថា Ripple កំពុងតែស្នើរបើក Stable coin ដែលជាទ្រព្យសម្បត្តិវិនិយោគខុសច្បាប់ (Unregistered crypto asset)ហើយបើ Ripple នៅតែជំនះធ្វើនោះមានន័យថាវាប្រឆាំងទៅនឹងច្បាប់។
ប្រភព: cryptobriefing