គម្រោង Monad បានទទួលការវិនិយោគចំនួន 225 លានដុល្លារដែលដឹកនាំដោយ Paradigm
Monad Labs គឺជាក្រុមការងារនៅពីក្រោយគម្រោង Blockchain Layer 1 ដែលមានឈ្មោះថា Monad បានទទួលការវិនិយោគចំនួន 225 លានដុល្លារនៅវគ្គ Funding Round ដែលដឹកនាំដោយក្រុម Paradigm។ការវិនិយោគវគ្គនេះគឺដើម្បីជាទុនពង្រីកក្រុមការងាររបស់ខ្លួននិងអភិវឌ្ឃន៏គម្រោងនេះអោយកាន់តែលឿន។ក្រុមហ៊ុនដែលបានចូលរួមមានដូចជា: Electric Capital, Coinbase Venture, Castle Island Venture, GSR Ventures និង Greenoaks រួមជាមួយអ្នកវិនិយោគមួយចំនួនទៀតផងដែរ។Paradigm មានបំណងថានឹងដាក់ទុនចំនួន 150 លានដុល្លារនៅវគ្គបន្ទាប់ជាមួយនឹងការវាយតម្លៃ 3 ពាន់លានដុល្លារ។Monad Labs ធ្លាប់បានទទួលការវិនិយោគចំនួន 19 លានដុល្លារដែលដឹកនាំដោយ Dragonfly Capital និងចំនួន 9 លានដុល្លារនៅវគ្គ Pre-seed កាលពិឧសភា ឆ្នាំ 2022 និង 10 លានដុល្លារកាលពី ខែធ្នូ 2022។
Monad Devnet
Monad បានដាក់អោយប្រើប្រាស់សាកល្បងក្នុង Devnet ដែលអាចបំពេញបានដល់ទៅ 10,000 Transactions ក្នុងមួយវិនាទីដែលការធ្វើDevnet នេះមិនបានបើកជាសាធារណ:ទេ។
ការបើកTestnet ជាសាធារណ:នឹងត្រូវបានបើកនៅពេលឆាប់ៗនេះណែនាំអោយចូលរួមទាំងអស់គ្នាដើម្បីឧកាសទទួលបាន Airdrop និង Mainnet របស់វានឹងដាក់អោយប្រើប្រាស់នៅពេលក្រោយក្នុងឆ្នាំនេះ។
ប្រភព: theBlock