ចំនួនសកម្មភាពក្នុង Solana យកឈ្នះ Ethereum ដោយសារ Memecoin
ការវិនិយោគលើកាក់ប្រភេទ Meme coin មានហានិភ័យខ្ពស់។ Meme coin គឺជាប្រភេទកាក់ដែលអត់មានករណីប្រើប្រាស់អ្វីទាំងអស់។ អ្នកបង្កើតៗវាមកក្នុងករណីលេងសើចរហូតធ្វើអោយមានអ្នកចូលទៅទិញលេងៗព្រោះតម្លៃរបស់វាថោកខ្លាំងហើយនៅពេលដែលមានអ្នកចូលទិញលេងៗច្រើនវាក៏បានធ្វើអោយអ្នកបានទិញដំបូងចំណេញហើយក៏មានអ្នកវិនិយោគថ្មីៗឃើញបែបនេះក៏នាំគ្នាសម្រុកទិញតាម។
ការធ្វើសកម្មភាពដូចជា ការដូរកាក់, ការប្រើប្រាស់ DEX និង សកម្មភាព Web3 ផ្សេងៗក្នុង Solana បានយកឈ្នះក្នុង Ethereum ដោយសារតែកាក់ memecoins ក្នុង Solana រហូតធ្វើអោយ Solana ស្ទះ។កាលពីថ្ងៃទី 17 កន្លងមកនេះការធ្វើពាណិជ្ឈកម្មក្នុង Solana បានកើនទំហំទឹកលុយដល់ទៅ 3.52 ពាន់លានដុល្លារយកឈ្នះ Ethereum ដល់ទៅជាង 1.1 ពាន់លានដុល្លារ។ដោយមានការប្រើប្រាស់ច្រើនបែបនេះវាបានធ្វើអោយ Solana ស្ទះមិនអាចបំពេញ Transaction របស់អ្នកប្រើប្រាស់មួយចំនួនបានសម្រេចដែលបានបរាជ័យទៅលើ Transaction ជាង 50% អស់រយ:ពេលប្រមាណជា 20 នាទី។ កាក់ Meme coin ដូចជា BOME បានកើនតម្លៃក្នុងទីផ្សារដល់ទៅ 1.45ពាន់លានដុល្លារក្នុងរយ:ពេលត្រឹមតែ 56 ម៉ោង ខណ:ដែលកាក់ memecoin NAP បានកើនតម្លៃទីផ្សារពី 20 ទៅ 330 លានដុល្លារក្នុងរយ:ពេលមិនដល់ 18 ម៉ោង។
ជាមួយនឹងតម្លៃ កាក់ SOL បច្ចុប្បន្នបានធ្វើអោយយកឈ្នះកាក់ BNB មកឈរតំណែងលេខ 4 ដែលមានតម្លៃក្នុងទីផ្សារដល់ទៅ 88.5 ពាន់លានដុល្លារ។
ប្រភព: Cointelegraph