គម្រោង NFPrompt ដែលមាន Binance ជាអ្នកផ្តល់ទុនត្រូវបានវាយប្រហារដោយក្រុមចោរ

NFPrompt (កាក់ NFP ) គឺជាគម្រោងទាក់ទងនឹងការបង្កើតរូបភាព AI ដោយការបញ្ចូលពាក្រដែលមាន Binance ជាអ្នកដាក់ទុនបានរាយការណ៏ថាគម្រោងខ្លួនត្រូវបានចោរវាយប្រហារធ្វើអោយបាត់កាក់របស់អ្នកប្រើប្រាស់ និង របស់គម្រោងផ្ទាល់។ NFTPrompt បានដឹងក្នុង X ថាពួកគេកំពុងជួបបញ្ហាធំមួយដោយក្រុមចោរអាចចូលគ្រប់គ្រងកាបូបឌីជីថលរបស់ពួកគេបានដែលធ្ងន់ធ្ងរជាងនឹងទៅទៀតគឺចោរអាចគ្រប់គ្រងកាបូបដែលជារបស់រដ្ធបាលនៃគម្រោងនេះទៀតផង។ ក្រោយពេលដឹងថាចោរបានចូលគ្រប់គ្រងភ្លាមគម្រោងនេះបានធ្វើការប្តូរម្ចាស់របស់ Smartcontract ធំរបស់ខ្លួនដើម្បីធានាសុវត្ថិភាពទ្រព្យសម្បត្តិរបស់អ្នកប្រើប្រាស់។ ការវាយប្រហារនេះបានល្បីដល់ក្រុម FBI សហរដ្ធអាមេរិកចូលមកជួយបង្កក់កាក់ដែលចោរបានលួចទៅនឹងទៀតផង។

ប្រភព: Cointelegraph


Binance Lab ស្ងាត់ៗបានផ្តាច់ខ្លួនពី Binance។ Binance Lab គឺជាក្រុមហ៊ុនវិនិយោគទៅលើគម្រោងគ្រ៊ីបតូផ្សេងៗដែលពីមុនមកគឺនៅក្រោមការគ្រប់គ្រងពី Binance តែមកដល់សព្វថ្ងៃនេះក្រុមហ៊ុន Binance Lab បានផ្តាច់ខ្លូនពី Binance ហើយ។ Binance Lab បានវិនិយោគលើគម្រោងគ្រ៊ីបតូដល់ទៅ 200 គម្រោងជាមួយនឹងទឹកប្រាក់ 10 ពាន់លានដុល្លារ។ ការផ្តាច់ខ្លួននេះគឺកើតឡើងក្រោយពេល Binance ត្រូវបានតុលាការសហរដ្ធអាមេរិកផ្តន្ទាទោសជាទឹកប្រាក់ 4 ពាន់លានដុល្លារហើយកំពុងត្រូវបានសហរដ្ធអាមេរិកដាក់ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។

ប្រភព៖ Theblock


គម្រោង Berachain ទើបទទួលបានការវិនិយោគជាទឹកប្រាក់ 69 លានដុល្លារក្តៅៗជាមួយនឹងការវាយតម្លៃដល់ទៅ 1.6 ពាន់លានដុល្លារ។ គម្រោងនេះត្រៀមនឹងដាក់អោយប្រើជាផ្លូវការនៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 នេះ។ការវិនិយោគនេះដឹកនាំដោយ Brevan Howard Digital និង Framework Venture។គម្រោងនេះប្រើប្រាស់បច្ចេកវិទ្យា Cosmos ដែលគាំទ្រ EVM ធ្វើទាក់ទងនឹង Defi, Lending និង borrowing service។ កាលពីឆ្នាំមុនក៏បានទទួលការវិនិយោគ 42 លានដុល្លាររួចមកហើយដែរ។

ដើម្បីមានឱកាសទទួលបាន Airdrop អ្នកអាចមកចូលរួមលេងតាមនេះបាន Galxe campaign , artio , honeyjar

ប្រភព: theblock