BlackRock ស្នើរទិញ Bitcoin ETFs បន្ថែម

BlackRock បានដាក់សំណើរទិញ Bitcoin ETFs បន្ថែមទៅអោយ SEC វិនិច្ឆ័យ។ BlackRock មានគោលបំណងក្នុងការប្រើ Bitcoin ETF ថ្មីនេះជាមូលនិធិឱកាសចំណូលជាយុទ្ធសាស្ត្រ (SIOF)។ Bitcoin ETFs ដែលផ្តល់ជូនដោយBlackRock គឺបាននាំមុខគេទាំងអស់ក្នុងចំណោមក្រុមហ៊ុនដែលផ្តល់សេវាកម្ម Bitcoin ETFs ដូចគ្នាជាមួយនឹង BlackRock។ កាលពីថ្ងៃច័ន្ធកន្លងមកនេះចំនួនការជួញដូរ BTC ETF បានកើនឡើដល់ទៅជាង 4 ពាន់លានដុល្លារហើយក្នុងបោះមានរបស់ BlackRock ដល់ទៅជាង 2 ពាន់លានដុល្លារ។ រឿងដែលគួរអោយសោកស្តាយគឺ SEC បានពន្យាពេលកាត់សេចក្តីទៅលើសំណើរបើកផ្តល់សេវាកម្ម Spot ETH ETF របស់ BlackRock ម្តងទៀតហើយថ្ងៃនេះ។

ប្រភព: watcherguru


Binance បានផ្តល់សេវាកម្មអោយជួញដូរកាក់ Meme Coin របស់ Solana ដែលមានឈ្មោះថា Dogwifhat (WIF) ធ្វើអោយតម្លៃវាឡើងថ្លៃដល់ទៅ 25% ភ្លាមក្រោយពីការប្រកាសនេះ។

ប្រភព: https://beincrypto.com/binance-lists-dogwifhat-price/


Airdrop

Lista

គម្រោង Lista DAO មានកម្មវិធីចែកកាក់ LISTA ចំនួន 1 លានកាក់ទៅដល់អ្នកដែលបានចូលរួមប្រើប្រាស់គម្រោងរបស់វាតាម Binance Web3 Wallet។ ដើម្បីចូលរួមអ្នកត្រូវមាន Binance Web3 Wallet រួចត្រូវចូលវេបសាយរបស់ Lista ដើម្បី Checkin ជារៀងរាល់ថ្ងៃសម្រាប់ពត៍មានលម្អិតអ្នកអាចចុចមើលតាមតំណនេះ។

Dodo

Binance web3 wallet ក៏កំពុងមានកម្មវិធីចែកកាក់ Dodo ដល់អ្នកប្រើប្រាស់ផងដែរដើម្បីចូលរួមអ្នកអាចធ្វើតាមតំណនេះ។

Bendog drop

Bendog គឺជាកាក់ Meme coin ក្នុង Solana កំពុងតែត្រៀមបង្កើតក្នុង Near Protocol ដោយនឹងមានការចែកដល់អ្នកដែលប្រើប្រាស់ Hot Wallet សម្រាប់អ្នកអត់ទាន់មានអាចចុចបង្កើតតាមតំណនេះបាន។