វេបជួញដូរកាក់ Coinbase បានមានបញ្ហាខណ:ដែលកាក់ BTC ឡើងហួស 64,000$ កាលពីយប់មិញ
កាលពីយប់មិញ Platform Coinbase មានបញ្ហាធ្វើអោយអ្នកវិនិយោគមិនអាចមើលចំនួនកាក់ និង លក់កាក់របស់ពួកគេបានដោយតួលេខនៃកាក់របស់ពួកគេគឺស្មើរ 0 ទាំងអស់ដែលជាមូលហេតុធ្វើអោយកាក់ BTC ឡើងថ្លៃខ្លាំងនៅចន្លោះម៉ោង 12 និង 1 យប់មិញ។ កាក់ BTC ឡើងដល់លើស 64K $ កាលពីយប់មិញហើយក៏ចុះមកវិញហើយមកដល់ថ្ងៃនេះបញ្ហារបស់ Coinbase ត្រូវបានដោះស្រាយរួចរាល់។ គួរអោយដឹងផងដែរថាកាលពីដើមមក Coinbase ក៏ធ្លាប់មានបញ្ហាបែបនេះកើតឡើងផងដែរ។
ប្រភព: Cointelegraph
រដ្ធាភិបាលសហរដ្ធអាមេរិកបានវេរកាក់ BTC ដែលមានតម្លៃ 922 លានដុល្លារដែលបានបង្កក់ពី Bitfinex ក្រោយពេលដែលតម្លៃកាក់ BTC បានកើនលើស 60K $។
Address របស់រដ្ធាភិបាលសហរដ្ធអាមេរិក: arkhamintelligence
ក្រុមហ៊ុន Ark និង 21Shares បានប្រើប្រាស់សេវាកម្មររបស់ Chainlink ដើម្បីបង្ហាញចំនួនកាក់ដែលខ្លួនមានសម្រាប់ Spot Bitcoin ETF អោយសាធារណជនបានឃើញ(Spot Bitcoin ETF Reserves)។ ក្រុមហ៊ុនទាំងពីរនេះបានធ្វើបែបនេះក្រោយពេលដែលក្រុមហ៊ុន Bitwise បានបើកចំហរ Wallet Address របស់គេអោយអ្នកវិនិយោគបានដឹងកាលពីខែមករាកន្លងមកនេះ។ Ark មានកាក់ BTC កំពុងគ្រប់គ្រងចំនួន 33,274 BTC និង មានលុយដែលកំពុងគ្រប់គ្រងចំនួន 1.8 ពាន់លានដុល្លារគិតមកដល់ថ្ងៃច័ន្ទនេះ។
ប្រភព: Coindesk
គម្រោង Defi ក្នុង BNB Smart Chian ឈ្មោះ Pancakeswap បានដាក់ប្រើមុខងារ Wormhole crypto ដែលអាចជួយអោយអ្នកប្រើប្រាស់អាចដូរកាក់(Bridge) ពី Blockchain មួយទៅ Blockchain មួយទៀតបានដូចជាកាក់ ETH, WBTC, USDT, និង tBTC នៅក្នុង Blockchain ដូចជា Ethereum, BNB Chain, Arbitrum One, Base, និង Solana។
ប្រភព: X