លោក Sam Altman កំពុងស្វែងរកការវិនិយោគចំនួន 7 ពាន់ពាន់លានដុល្លារ
លោក Sam Altman ដែលជា CEO របស់ក្រុមហ៊ុន OpenAI ក៏ដូចជាអ្នកចូលរួមបង្កើតគម្រោងកាក់ WLD – Worldcoin បានកំពុងស្វែងរកការវិនិយោគចំនួន 7 ពាន់ពាន់លានដុល្លារដើម្បីយកអភិវឌ្ឈន៏លើវិស័យផលិតឈីប។លោក Sam Altman បានយល់ឃើញថាឧស្សាហកម្មឈីបជាឧស្សាហកម្មដ៏សំខាន់មួយក្នុងការធ្វើអោយ AI កាន់តែមានប្រសិទ្ធិភាពព្រោះ AI ទាមទារឧបករណ៏ឈីបដើម្បីធ្វើការគណនា។បើសិនជា Sam Altman បានទទួលការវិនិយោគនេះនោះវាក៏អាចធ្វើអោយកាក់ទាក់ទងនឹង AI ដូចជា WLD អាចឡើងថ្លៃផងដែរ។
Polygon បង្ហាញពីបច្ចេកវិទ្យាថ្មីធ្វើអោយលោក Vitalik Buterin ជាអ្នកចូលរួមបង្កើតគម្រោង Ethereum សរសើរ។ Polygon បានបញ្ចេញបច្ចេកវិទ្យា Type 1 prover ដែលជួយអោយគ្រប់ network ទាំងអស់ដែលអាចប្រើជាមួយ EVM បានអាចប្រែខ្លួនជា Layer2 network ការធ្វើបែបនេះជួយអោយ ecosystem របស់ Polygon កាន់តែរីកធំ និង ការធ្វើការរបស់ network នីមួយៗកាន់តែមានប្រសិទ្ធិភាពជាងមុន។ Polygon អាចសម្រេចបច្ចេកវិទ្យានេះបានដោយប្រើប្រាស់បច្ចេកវិទ្យា Zero-knowledge ឬ ZK cryptography។
* ថ្មីៗនេះក៏មានដំណឹងមកថា Polygon ត្រៀមប្តូរឈ្មោះកាក់ Matic របស់ខ្លួនទៅជា POL នៅក្នុងខែនេះផងដែរ។
ប្រភព: