web3 apps មានចំនួនអ្នកប្រើប្រាស់កើនដល់ទៅ 124% ក្នុងឆ្នាំ 2023 ដែលនាំដោយ Near, Klaytn, និង Arbitrum

យោងតាមរបាយការណ៏របស់ DappRadar ចុះថ្ងៃទី 11 ខែ មករា បានអោយដឹងថាចំនួនអ្នកប្រើប្រាស់ឬហៅជាភាសាអង់គ្លេសថា unique active wallets(UAW) របស់ Web3 App មានការកើនឡើងដល់ទៅ 124% ក្នុងឆ្នាំ 2023ដែលនាំមុខដោយBlockchain Near, Klaytn, និង Arbitrum ខណ:ដែលBlockchain Harmony, Solana, និង Hive មានចំនួនអ្នកប្រើប្រាស់ថយចុះ។ឆ្នាំ 2023 កន្លងមកនេះតួលេខ UAW មានជាមធ្យមដល់ទៅ 4.2 លានដែលបានចូលមកប្រើប្រាស់គម្រោងទាំងនេះប្រចាំថ្ងៃច្រើនជាងឆ្នាំ 2022 ដល់ទៅ2ដង។គម្រោងទាក់ទងនឹង NFT នាំមុខគេកើនដល់ទៅ 166% ធៀនជាមួយឆ្នាំ 2022 និង DEFI កើនដល់ទី 112% រីឯគម្រោងទាក់ទងនឹង Socila media app កើន 29% ដែលនាំមុខដោយគម្រោង Friend.tech, Lens, និង Galxe។ Near មានចំនួនអ្នកប្រើប្រាស់កើនដល់ទៅ 1,902%, Klaytn កើន 1,099% និង Arbitrum កើន 624%ចំពោះ DAPP ដែលមានការចាប់អារម្មណ៏របស់ Blockchain ទាំងនេះមានដូចជា Kai Ching, SuperWalk និង Uniswap V3។រីឯគម្រោងដែលមានអ្នកប្រើប្រាស់ថយចុះធៀនជាមួយឆ្នាំ 2022 មានដូចជា Harmony ថយចុះ 96%, Solana ថយចុះ 76% និង Hive ថយចុះ 68%។រឿងមួយដែលធ្វើអោយ Harmony មានចំនួនអ្នកប្រើប្រាស់ថយចុះគឺដោយសារតែគម្រោង Bridge របស់ Harmony ត្រូវបានវាយប្រហារហើយមិនអាចយកកាក់ត្រឡប់មកវិញបាន, សម្រាប់ Solana វិញមានចំនួនអ្នកប្រើប្រាស់ថយចុះគឹមានចំណែកមកពី រឿងទាក់ទងនឹង FTX តែសំណាងល្អគម្រោង Solana នៅចុងឆ្នាំនេះហាក់ដូចជាមានសម្ទុះការប្រើប្រាស់ឡើងវិញដែលធ្វើអោយតួលេខធៀបជាមួយឆ្នាំ 2022 ហាក់ដូចជាមិនធ្លាក់ចុះខ្លាំង។ ចំពោះគម្រោង Hive ធ្លាក់ចំនួនអ្នកប្រើប្រាស់គឺដោយសារតែគម្រោងនេះខាតលុយដែលជាមូលហេតុធ្វើអោយអ្នកវិនិយោគមិនបន្តប្រើប្រាស់គួរអោយដឹងផងដែរថា Hive គឺ Blockchain ដែល Gamefi លំដាប់លេខ 11 ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេឈ្មោះ Splinterlands បានជ្រើសរើសប្រើប្រាស់។

Top 10 blockchain by UAW in 2023

ប្រភ:

Cointelegraph