Grayscale ដកកាក់ MATIC ជំនួសដោយ AVAX និង XRP ក្នុងគោលនយោបាយ rebalance ថ្មីរបស់ខ្លួន
យោងតាមការប្រកាសកាលពីថ្ងៃទី 6 ខែ មករានេះលក្រុមហ៊ុន Grayscale បានដកកាក់ MATIC ជំនួសដោយ AVAX និង XRP ក្នុងការគោលនយោបាយវិនិយោគរបស់ខ្លួន។ការរៀបចំផែនការវិនិយោគថ្មីនេះគឺជាផ្នែកមួយនៃការត្រួតពិនិត្រឡើងវិញប្រចាំត្រីមាសដែលមានផលប៉ះពាល់ដល់មូលនិធិវិនិយោគឈ្មោះ Digital Large Cap Fund (GDLC), Defi Fund និង Smart Contract Platform Ex-Ethereum Fund (GSCPxE Fund)។ដោយ Grayscale នៅបន្តវិនិយោគជាមួយកាក់ទាំងនេះរួមមាន BTC(69.15%), ETH(21.9%), SOL(3.65%), XRP(2.54%), ADA(1.62%) និង AVAX(1.14%)។កាក់ MATIC ត្រូវបានដកចេញពីមូលនិធីវិនិយោគ GDLC។សម្រាប់មូលនិធិទាក់ទងនឹង Defi វិញគឺ Grayscale បានដកកាក់ CRV ចេញពី Portfolio របស់ខ្លួនដោយក្នុងមូលនិធិនេះ Grayscale បានវិនិយោគ UNI(41.11%), LDO(23.9%), MKR(13.39%), Aave(12.63%), និង SNX(8.97%)។សម្រាប់កាក់ MATIC ទោះបីជាត្រូវបានដកចេះពី GDLC ក៏ពិតមែនតែ Grayscale នៅតែរក្សាកាក់នេះក្នុងមូលនិធិមួយទៀតរបស់ខ្លួនឈ្មោះ GSCPxE ដែលរួមមាន SOL(44.54%), ADA(19.77%), AVAX(13.89%), DOT(9.75%), MATIC(8.25%) និង ATOM(3.8%)។
ប្រភព: