Vitalik បញ្ចេញគម្រោងនៃការ Update Ethereum នៅក្នុងឆ្នាំ 2024

សហស្ថាបនិក Ethereum លោក Vitalik បានចែករំលែកពីគម្រោងនៃការ Update របស់ Ethereum ក្នុងឆ្នាំ 2024 ខាងមុខ។ដោយ Ethereum នឹងផ្តោតទៅលើធ្វើអោយ the Merge អោយកាន់តែប្រសើរតាមរយ:ការធ្វើបច្ចុប្បន្នភាពទៅលើ Consensus, the Surge ដែលនឹងធ្វើយ៉ាងណាអោយ Ethereum អាចបញ្ចប់ 100,000 transactions ក្នុងមួយ វិនាទីអោយបានរួមទាំង Layer2 របស់ Ethereum ផងដែរ, the Scourge ដែលនឹងព្យាយាមកាត់បន្ថយការវាយប្រហារបែប MEV និង Liquid pooling, the Verge ដែលនឹងជួយអោយការ Verify Block កាន់តែងាយស្រួលជាងមុន, the Purge ដែលនឹងធ្វើអោយ Ethereum កាន់តែមានភាពសាមញ្ញជាងមុន, និង the Splurgeដែលជាការ Update នានាដ៏ទៃទៀត។បើមើលពី Roadmap នេះទៅគឺមិនមានបម្រែបម្រួលអ្វីច្រើនទេ។រឿងមួយទៀតដែលអ្នកវិនិយោគកំពុងតាមដានគឺភាពវិមជ្ឈកាលរបស់ Ethereumអាចនឹងធ្លាក់ខ្សោយជាងមុនដោយសារការរីកចម្រើនខ្លាំងរបស់គម្រោង Stake កាក់ឈ្មោះ Lido និង គម្រោងបែបនេះផ្សេងទៀតតែកាលណាគម្រោងទាំងនេះមានការប្រើប្រាស់ខ្លាំងដូច្នេះវាមានអំណាចខ្លាំងក្នុងគម្រោង Ethereum ទាំងមូលដែលអាចធ្វើអោយ Lido Finance អាចគ្រប់គ្រង Ethereum បាន។

ethereum roadmap for 2024

ប្រភព:

theblock