ក្រុមហ៊ុនដែលបានដាក់ឯកសារបន្ថែមទាក់ទងនឹង BTC ETF ជូន SEC តាមថ្ងៃកំណត់។

ដូចដែលបានតាមដានថ្ងៃទី 30 នេះជាថ្ងៃកំណត់ចុងក្រោយរបស់ SEC ដើម្បីអោយក្រុមហ៊ុនដែលមានបំណងចង់បើក Spot BTC ETF នៅក្នុងវគ្គទីមួយដាក់ឯកសារបន្ថែមអំពីសំណើររបស់ពួកគេ។ហើយនៅថ្ងៃទី 30 នេះមានក្រុមហ៊ុនពីរដែលបានដាក់ឯកសារបន្ថែមរួមមាន BlackRock, និង Valkyrie។ BlackRock គឺជាក្រុមហ៊ុនទីមួយដែលប្រកាសពីឈ្មោះក្រុមហ៊ុនដែលនឹងទិញកាក់ BTC ជំនួសអោយខ្លួនព្រោះ BlackRock ខ្លួនឯងមិនត្រូវបានអនុញ្ញាត្តិអោយទិញកាក់ BTC ទេ។BlackRock បានចាប់ដៃគូរជាមួយធនាគារ J.P. Morgan និង ក្រុមហ៊ុនវិនិយោគ Jane Street ដើម្បីទិញកាក់ BTC ជូនខ្លួន។ក្រុមហ៊ុនស្នើរបើក Spot BTC ETF អាចនឹងមានដៃគូរស្របច្បាប់ច្រើនដើម្បីទិញកាក់BTC ជួបខ្លួន។BlackRock និង Valkyrie បានដាក់ឯកសារ S-1 ជូន SEC មុនតែប៉ុន្មានម៉ោងប៉ុណ្ណោះនៃថ្ងៃផុតកំណត់ហើយក្នុងឯកសារ S-1 SEC មិនតម្រូវអោយក្រុមហ៊ុនទាំងនោះដាក់ក្រុមហ៊ុនដែលជាដៃគូរចូលរួមទេតែនៅតែមានក្រុមហ៊៊ុនខ្លះដាក់ដើម្បីអោយភាគរយកាន់តែច្រើនក្នុងការអនុញ្ញាត្តិ Spot BTC ETF។ចឹងមានតែចាំមើលតទៅទៀតនៅថ្ងៃទី 5 និង 10 ខែ មករានេះថា SEC នឹងសម្រេចយ៉ាងណា?គួរអោយដឹងផងដែរថា ក្រុមហ៊ុន Bitwise, WisdomTree និង Franklin Templeton ក៏បានធ្វើបច្ចុប្បន្នភាពឯកសារជូន SEC រួចរាល់ផងដែរ។Bitwise មានបំណងនឹងទិញកាក់ BTC ចំនួន 200 លានដុល្លារតាមរយ:ដៃគូរបស់ពួកគេខណ:ដែល BlackRock មានបំណងទិញចំនួន 10 លានដុល្លារបើ SEC យល់ព្រមតាមសំណើររបស់ពួកគេ។

សហគមន៏របស់ PancakeSwap (Cake) បានបោះឆ្នោតយល់ព្រមអោយ PancakeSwap បន្ថយចំនួន Max Supply កាក់ Cake ពី 750 លានកាក់មកនៅត្រឹម 450 លានកាក់ដោយមានសម្លេងបោះឆ្នោតយល់ព្រមដល់ទៅ 98%។

ប្រភព:

Coindesk