FOX Business បានអោយដឹងថា SEC អាចនឹងអនុញ្ញាត្តិអោយបើក spot bitcoin ETF នៅដើមឆ្នាំក្រោយ
FOX Business បានអោយដឹងថាយោងតាមក្រុមហ៊ុនគ្រប់គ្រងការវិនិយោគធំបានជឿជាក់ថា SEC នឹងអនុញ្ញាត្តិអោយ បើកspot BTC ETF នៅដើមឆ្នាំក្រោយនេះ។កាលបរិច្ឆេទដែលគួរតាមដាននៅដើមឆ្មាំក្រោយគឹថ្ងៃទី 9 ខែមករាដែលជាថ្ងៃ SEC នឹងត្រូវសម្រេចទៅលើ spot BTC ETF របស់ 21Shares ដែលមានដៃគូរគឺ Ark Investment Management។BlackRock បានទទួលការយល់ព្រមទទួលសំណើរបើក Bitcoin Spot ETF ដោយ SEC ក្រោយពេលក្រុមហ៊ុននេះបានចូលជាប់ SEC អស់ចំនួន 5 ដង។គួរអោយដឹងផងដែរថា SEC មានការប្រជុំដល់ទៅ 24 លើកទាក់ទងនឹង BTC Spot ETF នេះ។តើSEC នឹងអនុញ្ញាត្តិឬអត់នៅតែជាសំនួររបស់អ្នកវិនិយោគនិងក្រុមហ៊ុនដែលបានស្នើរសុំ។
ក្រុមហ៊ុន Bitwise ដែលជាក្រុមហ៊ុនមួយដែលបានស្នើរបើក BTC Spot ETF បានចេញពាណិជ្ជកម្មទាក់ទងនឹង btc spot ETF ដល់ទៅពីរលើកហើយក្នុងសប្តាហ៏នេះ រីឯក្រុមហ៊ុន Hashdex ក៏ដូចគ្នាដែរគឺបានចេញពាណិជ្ជកម្មដូចគ្នា។ក្រុមហ៊ុន Google ក៏អនុញ្ញាត្តិអោយផ្សាយពាណិជ្ជកម្មទាក់ទងនឹងការវិនិយោគជាមួយគ្រ៊ីបតូដូចគ្នា។
ឧបករណ៏ត្រួតផ្ទៀងផ្ទាត់កែវភ្នែករបស់ Worldcoin ត្រូវបានផ្អាកដំណើរការក្នុងប្រទេសឥណ្ឌា, បារំាង និង ប្រេស៊ីលក្រោយពេលបើកបានមិនប៉ុន្មានខែរីឯមូលហេតុអ្វីគឺ Worldcoin មិនបានប្រាប់នោះទេ។ Worldcoin ត្រៀមធ្វើការ Upgrade ដែលហៅថា World ID 2.0 ដែលនឹងមានការប្រើប្រាស់ជាមួយ Telegram, Reddit, Minecraft, Shopify និង Mercado Libre។
ប្រភព: