វិនិយោគដោយកាក់ BTC ឬ USDT ដើម្បីទទួលបានសញ្ជាត្តិ El Salvador

El Salvador គឺជាប្រទេសដែលមានអ្នកដឹកនាំចូលចិត្តកាក់ BTC ដ៏ធំជាងគេមួយក្នុងលោករហូតដល់ថ្នាក់ដឹកនាំប្រទេសនេះប្រកាសទិញកាក់ BTC ចំនួន 1 BTC ជារៀងរាល់ថ្ងៃតាំងពីដើមឆ្នាំនេះមក។ថ្ងៃនេះ El Salvador បានប្រកាសច្បាប់មួយដើម្បីទាក់ទាញអ្នកវិនិយោគអោយមកវិនិយោគក្នុងប្រទេសរបស់ខ្លួនដោយនឹងផ្តល់វីសា និង សញ្ជាត្តិនៅថ្ងៃអនាគត ដល់អ្នកដែលមកវិនិយោគក្នុងប្រទេសខ្លួនចំនួន 1 លានដុល្លារគិតជាកាក់ BTC ឬ USDT ដែលកម្មវិធីនេះត្រូវបានហៅថា “Adopting El Salvador Freedom Visa Program”។កម្មវិធីនេះនឹងផ្តល់ជូនសម្រាប់ 1,000 នាក់ដំបូងតែប៉ុណ្ណោះបើចង់ចូលរួមត្រូវដាក់លុយកក់ចំនួន 999$ សិនក៏បាន។ចំនួនលុយ 1 លានដុល្លារដែល El Salvador តម្រូវអោយដាក់វិនិយោគដើម្បីបានវីសា និង សញ្ជាត្តិនេះគឺជាចំនួនមួយដ៏ច្រើនបើធៀបជាមួយប្រទេសជិតខាង និង ប្រទេសនៅអ៊ឺរ៉ុបដោយ Malta តម្រូវអោយមានវិនិយោគតែ 810,000 $ ប៉ុណ្ណោះគឺនឹងអាចទទួលបានវីសាដើម្បីរស់នៅអ៊ឺរ៉ុបដែលមានប្រទេសដល់ទៅ 23 ប្រទេស។

CZ ត្រូវបានតុលាការសហរដ្ធអាមេរិកឃាត់ខ្លួនអោយនៅសហរដ្ធអាមេរិករហូតដល់ថ្ងៃប្រកាសការកាត់ទោសជាលើកចុងក្រោយនៅថ្ងៃទី 23 ខែកុម្ភ: ឆ្នាំ 2024។

ប្រភព:

Cointelegraph