SEC បានពន្យាពេលការសម្រេចចិត្តទៅលើ Spot ether ETF របស់ Grayscale ទៅឆ្នាំក្រោយ
SEC ឬ គណ:កម្មាធិការមូលប័ត្រសហរដ្ធអាមេរិកបានធ្វើការពន្យាពេលនៃការសម្រចចិត្តទៅលើ Spot Ether ETF របស់ Grayscale ទៅឆ្នាំក្រោយថ្ងៃទី 25 មករា។ការពន្យាពេលនេះ SEC បានប្រាប់ពីមូលហេតុថាពួកគេត្រូវការពេលដើម្បីរៀបចំច្បាប់អោយបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការសម្រេចចិត្តដែលជាមូលហេតុ SEC ត្រូវការពេលច្រើនជាងមុន។អ្នកវិភាគរបស់ Bloomberg បានអោយដឹងថាវាមិនមែនជារឿងដែលប្លែកទេដែល SEC ធ្វើការពន្យាពេលបែបនេះព្រោះBloomberg បានទាយទុកមុនហើយថា SEC នឹងពន្យាពេល។
ថ្មីៗនេះ SEC ក៏បានពន្យាពេល Spot ETH ETF របស់ Hashdex ផងដែរខណ:ដែល BlackRock ក៏កំពុងស្នើរបើក Spot ETH ETF។Grayscale ក៏បានដាក់ស្នើរបើក Spot ETH ETF ផងដែរតាមរយ:ការប្តូរ Ethereum Trust របស់ខ្លូនទៅជា Spot ETF កាលពីខែតុលាកន្លងមកនេះ។
ប្រភព: