សង្ខេបរឿងដែលបានកើតឡើងចំពោះ Binance
នៅក្នុងអត្ថបទនេះពួកយើងនឹងព្យាយាមប្រើប្រាស់ពាក្រដែលស្រួលអានចំពោះអ្នកដែលមាននិងមិនមានបទពិសោធន៏ជាមួយគ្រ៊ីបតូ។
Binance គឺជាក្រុមហ៊ុនផ្តល់សេវាជួញដូរគ្រ៊ីបតូដែលមានការជួញដូររបស់អតិថិជនច្រើនជាងគេក្នុងលោកហើយក៏មានកម្រៃច្រើនជាងគេផងដែរព្រោះរាល់ការជួញដូរគឺ Binance ទទួលបាន Fee។ Binance មិនត្រឹមតែផ្តល់សេវាជួញដូរប៉ុណ្ណោះទេគឺថែមទាំងមានសេវាកម្មរក្សាកាក់អោយអតិថិជនផងដែរដែលអ្នកវិនិយោគនិយមទុកកាក់នៅក្នុង Binance ហើយធ្វើការវេរកាក់ទាំងនោះចេញនិងចូលក្នុង Binance។ Binance មានក្រុមហ៊ុនចំណុះផ្សេងទៀតទៅតាមប្រទេសនីមួយៗដូចជានៅសហរដ្ធអាមេរិកគឺ Binance US ហើយ Binance នៅតាមប្រទេសនីមួយៗគឺត្រូវគោរពតាមច្បាប់ប្រទេសទាំងនោះ។
CZ ឬ Changepeng Zhao គឺត្រូវបានស្គាល់ថាជាម្ចាស់ឬ CEO របស់ Binanceរាល់ការសម្រេចចិត្តធំរបស់ Binance គឺត្រូវឆ្លងកាត់រូបលោក។
Binance ធ្លាប់ត្រូវបានជាមុខសញ្ញារបស់សហរដ្ធអាមេរិកមួយរយ:មកហើយដោយ SEC(គណ:កម្មាការមូលប័ត្រសហរដ្ធអាមេរិក) និង DOJ(ក្រសួងយុត្តិធម៍សហរដ្ធអាមរិក) បានប្តឹង។
ការជម្រះក្តីថ្ងៃនេះគឺកើតឡើងរវាង DOJ និង ក្រុមហ៊ុន Binance និង លោក CZ ដែល DOJ គឺជាដើមចោទ រីឯ ក្រុមហ៊ុន Binance និង CZ គឺចុងចោទ។ក្រសួងយុត្តិធម៏សហរដ្ធអាមេរិកបានចោទថាលោក CZ បានល្មើសច្បាប់ពីការរាយការណ៏ការវេរលុយឬហៅថា Bank Secrecy Act ដែលច្បាប់សហរដ្ធអាមេរិកបានបង្កើតតាំងពីឆ្នាំ 1970 ដែលតម្រូវអោយក្រុមហ៊ុនដែលផ្តល់សេវាហិរញ្ញវត្ថុត្រូវតែររាយការណ៏ទិន្នន័យការវេរលុយដើម្បីលុបបំបាត់ការលាងលុយដែលខុសច្បាប់តាមរយ: Binance។តាំងពីមុនខែសីហាឆ្នាំ 2021 Binance អនុញ្ញាត្តិអោយអ្នកប្រើប្រាស់អាចជួញដូរកាក់បានដោយមិនចាំបាច់ធ្វើ KYC(Know Your Customer គឺជាការបញ្ជាក់អត្តសញ្ញាណស្របច្បាប់របស់អតិថិជន) ដោយហេតុថាបើធ្វើ KYC ទៅអាចធ្វើអោយអតិថិជនមួយចំនួនបដិសេធឈប់ប្រើ Platform របស់ខ្លួនទើប Binance មិនតម្រូវអោយអ្នកប្រើប្រាស់ត្រូវតែធ្វើ KYC។ដោយមិនបានគោរពតាមច្បាប់បែបនេះទើប Binance បានធ្វើអោយជនល្មើស និង បុគ្គលដែលត្រូវបានបង្កក់លុយអាចវេរលុយជាមួយអ្នកប្រើប្រាស់សហរដ្ធអាមេរិកបានដោយលេខាធិការរតនាគារ លោក Janet Yellen បាននិយាយថា Binance បានផ្តល់សេវាវេរលុយចំនួន 100,000 លើកដែលពាក់ព័ន្ធនឹង ការរំលោភផ្លូវភេទកុមារ, ភារវកម្ម និង គ្រឿងញៀនដោយមិនមានការរាយការណ៏។ Binance ធ្លាប់ត្រូវបានស៊ើបអង្កេតម្តងដែលទាក់ទងនឹងការល្មើសច្បាប់ការលាងលុយកាលពីដើមឆ្នាំ 2018 ហើយក្រោយមក Binance បានឈប់ផ្តល់សេវាកម្មដល់ប្រជាជនសហរដ្ធអាមេរិក ហើយបានប្តូរឈ្មោះទៅជា BAM Trading ដែលបានបើក Binance.U.S.។
Binance យល់ព្រមទទួលកំហុសដោយបានយល់ព្រមទទួលការពិន័យចំនួន 4.3 ពាន់លានដុល្លារ ហើយលោក CZ ក៏ទទួលការពិន័យចំនួន 50 លានដុល្លារនិងតម្រូវអោយចុះពីតំណែង CEO របស់ Binance ហើយនឹងមិនអាចលូកដៃគ្រប់គ្រងឬពាក់ព័ន្ធជាមួយ Binance ក្នុងរយ:ពេល 3 ឆ្នាំ។Binance បានតែងតាំង CEO ថ្មីឈ្មោះ Richard Teng ដែលបានគ្រងតំណែងជា Senior Binance Executive និងចូលរួមជាមួយ Binance តាំងពីឆ្នាំ 2021។
ក្រោយពីបានរកឃើញថា Binance និង CZ បានប្រព្រឹត្តល្មើសច្បាប់,CZ បានដាក់លុយចំនួន 15 លានដុល្លារដែលមិនមែនជាមូលបត្របំណុលដើម្បីធានាខ្លួនរូបលោកមិនស្ថិតនៅក្នុងការឃុំខ្លួនហើយយល់ព្រមប្រគល់លុយនោះជូនតុលាការបើរូបលោកមិនបានចូលខ្លួនតាមថ្ងៃណាត់, ថែមទាំងមានអ្នកធានាចំនួន 2 រូបទៀតដែលដាក់តម្កល់ចំនួន 250,000$ និង 100,000$ ថែមទាំងមានការដាក់មូលបត្របំណុលចំនួន 175 លានដុល្លារផ្សេងទៀតដើម្បីធានាខ្លួនរូបលោក។
លោក CZ នឹងត្រូវចូលខ្លូនស្តាប់ការជម្រះចុងក្រោយនៅថ្ងៃទី 23 ខែ កុម្ភ: ឆ្នាំ 2024 វេលាម៉ោង 9 ព្រឹកប៉ាសុីហ្វេក។CZ អាចចាកចេញពីសហរដ្ធអាមេរិកបានហើយត្រូវបង្ហាញខ្លួន 14 ថ្ងៃមុនការជម្រះក្តីចុងក្រោយនៅសហរដ្ធអាមេរិក។
រឿងដែលត្រូវដឹងគឺ ក្តីរវាង Binance និង SEC នៅមិនទាន់មានការជម្រះឬដំណើរការអ្វីទេ។
ប្រភព: