SEC បានពន្យាពេលនៃការសម្រេចចិត្តទៅលើ Bitcoin Spot ETF របស់ HashDex

គណ:កម្មាការមូលប័ត្រសហរដ្ធអាមេរិកឬ SEC បានធ្វើការពន្យាពេលនៃការសម្រេចចិត្តទៅលើសំណើរ Bitcoin Spot ETF របស់ HashDex ដោយសំណើររបស់ HashDex គឺស្នើរប្តូរពី bitcoin futures ETF ទៅជា Spot។ SEC ក៏បានពន្យាពេលសម្រេចទៅលើសំណើរបើក future ether ETF ដូចគ្នាផងដែររបស់ Grayscale។សំណើរ Spot BTC ETF របស់ Franklin Templeton និង Global X ក៏ត្រូវបាន SEC លើកទៅសម្រេចនៅដើមឆ្នាំក្រោយដូចគ្នាផងដែរ។គួរអោយដឹងផងដែរថាមកដល់ពេលនេះមិនទាន់មានក្រុមហ៊ុនណាទទួលបានការអនុម័តអោយបើក Crypto Spot ETF នោះទេគឺមានតែក្រុមហ៊ុនដាក់ស្នើរសុំបើក។ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Fidelity ថ្ងៃនេះបានស្នើរបើក Spot Ether ETF នឹងគេដែរហើយ។ក្រុមហ៊ុនផ្សេងៗចាប់ផ្តើមបន្ថែមសំណើរបើក Spot Ether ETF ខណ:ដែល Spot BTC ETF របស់ពួកគេនៅមិនទាន់ទទួលបានការអនុម័ត។

ក្រុមហ៊ុន Republic បានជ្រើសយក Avalanche Blockchain ក្នុងការបង្កើតកាក់ទៅលើការវិនិយោគរបស់ខ្លួនសម្រាប់អតិថិជនដោយកាក់ឬ Token នោះនឹងត្រូវដាក់អោយទិញនៅពីរបីខែខាងមុខ។ដោយកាក់នោះគឺតំណាងអោយការវិនិយោគទៅលើក្រុមហ៊ុនចំនួនជាង 750 ផ្សេងទៀត។ដោយកាក់នេះបានទាក់ទាញអ្នកវិនិយោគយ៉ាងច្រើនដោយមានអ្នកចុះឈ្មោះទិញដល់ទៅជាង 30 លានដុល្លារក្នុងតម្លៃ 0.36$ ក្នុងមួយ Republic Note។

ថ្ងៃនេះកាក់ Yearn Finance – YFI ដែលជាគម្រោង DEFI ដ៏ធំមួយបានធ្លាក់ថ្លៃដល់ទៅជាង 45% ក្រោយមានពាក្រចចាមអារាមពីផ្ទៃក្នុងមកថាម្ចាស់គម្រោងកាក់នេះមានគម្រោងយកលុយរត់ (Rugpull)ដោយមានកាក់ជិត 50% នៃចំនួនកាក់ YFI សរុបកំពុងតែស្ថិតក្នុងកាបូបចំនួន 10 ដែលរួមទាំងកាបូបរបស់ Exchange ផងដែរ។

ប្រភព:

TheBlock