តួលេខកាក់ BTC ដែលស្ថាប័នវិនិយោគបានទិញគឺកើនឡើងខ្លាំងដែលមិនធ្លាប់មានកន្លងមក
ស្ថាប័នវិនិយោគបានចាប់ផ្តើមងាកមកទិញកាក់ BTC ខណ:ដែលមានពត៏មានទាក់ទងនឹងការអនុម័ត Crypto ETF របស់SEC។យោងតាមក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុរបស់ ByteTree បានអោយដឹងថាក្នុងសប្តាហ៏នេះស្ថាប័នហិរញ្ញវត្ថុមានចំនួនកាក់ដល់ទៅ 863,434 ដែលជាចំនួនមួយដ៏ច្រើនលើសកាលពីខែ មេសា ឆ្នាំ 2022 ទៅទៀតហើយក្នុងរយ:ពេលតែមួយខែប៉ុណ្ណោះស្ថាប័នហិរញ្ញវត្ថុទាំងនោះបានទិញកាក់ចូលដល់ទៅ 22,100 BTC។ក្រុមហ៊ុន CoinShares ក៏បានរាយការណ៏ថាកាលពី 6 សប្តាហ៏កន្លងមកនេះមានចំនួនលុយហូរចូលគ្រ៊ីបតូដល់ទៅ 767 លានដុល្លារដែលច្រើនមិនធ្លាប់មានតាំងពីឆ្នាំ 2021 ហើយបើគិតតាំងពីដើមឆ្នាំរហូតដល់សព្វថ្ងៃចំនួនលុយដែលហូរចូលគ្រ៊ីបតូមានចំនួនដល់ទៅ 1 ពាន់លានដុល្លារ។លោក Matt Huogan ដែលជាប្រធានផ្នែកវិនិយោគរបស់ Bitwise Asset Management បានអោយដឹងថាភាគច្រើននៃអ្នកប្រឹក្សាហិរញ្ញវត្ថុគិតថា SEC អាចនឹងមិនអនុម័ត Crypto ETF ក្នុងពេលដ៏ខ្លីខាងមុខនេះទេពួកគេជឿថា SEC អាចនឹងអនុម័តនៅឆ្នាំ 2025 ឬ ក្រោយនឹងទៀត។
ប្រភព: