ធនាគារ HSBC ត្រៀមផ្តល់សេវាកម្មរក្សាមូលធនក្រោមរូបភាពជាកាក់ឌីជីថល

HSBC ជាធនាគារដ៏ធំមួយក្នុងលោកដែលមានទ្រព្យសម្បត្តិគ្រប់គ្រងកាលពីឆ្នាំ 2022 ដល់ទៅ 3 ពាន់ពាន់លានដុល្លារ។ថ្ងៃនេះធនាគារ HSBC បានបញ្ចេញពីគម្រោងរបស់ខ្លួនដែលនឹងផ្តល់សេវាកម្មរក្សាមូលធនក្រោមរូបភាពជាកាក់គ្រ៊ីបតូដោយសហការជាមួយ Metaco ដែលជាក្រុមហ៊ុនមួយរបស់ Ripple (XRP)។គម្រោងនេះត្រៀមនឹងដាក់អោយប្រើនៅក្នុងឆ្នាំ 2024 ដោយ HSBC ត្រៀមនឹងផ្តល់សេវាកម្មនេះជូនស្ថាប័នវិនិយោគ។ Blockchain ហាក់ដូចជាកំពុងតែត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនធំៗក្នុងលោកហើយដោយក្រុមហ៊ុន JPMorgan Chase & Co ក៏ទើបតែបានយកបច្ចេកវិទ្យានេះមកប្រើផងដែរនិង ធនាគារលំដាប់លេខ3 របស់អាឡឺម៉ង់ DZ Bank ក៏មានគម្រោងផ្តល់សេវាកម្មដូចជាគ្នានឹង HSBC ផងដែរ។ Ripple នៃ San Franscisco បានអោយដឹងថានៅឆ្នាំ 2030 អាចមានការរក្សាកាក់គ្រ៊ីបតូដល់ទៅ 10 ពាន់ពាន់លានដុល្លារពីសំណាកស្ថាប័នវិនិយោគ។

ប្រភព:

Coingape