Cardano បានអោយប្រើកម្មវិធីបណ្តាញសង្គមទីមួយរបស់ខ្លួន
Cardano (ADA) បានដាក់កម្មវិធីសង្គមដំបូងបង្អស់របស់ខ្លួនមានឈ្មោះថា Cardano Spot។ កម្មវិធីត្រូវបានបង្កើតមកតាមតម្រូវការរបស់អ្នកប្រើប្រាស់ Web3របស់ Cardano ដែលពួកគេចង់បាន App នេះអាចប្រើបានទាំង IOS និង Android ហើយថ្ងៃនេះពួកគេអាចដោនឡូតកម្មវិធីនេះប្រើបានទាំង 2 Platform តែម្តង។គោលបំណងធំរបស់កម្មវិធីនេះគឺសម្រាប់អោយអ្នកដែលតែងតែគាំទ្រ Cardano អាចមកតាមដាននិងរៀនអំពីបច្ចេកទេសក៏ដូចជាពត៏មានផ្សេងៗអំពីគម្រោងមួយនេះជាពិសេសគឺតាមដានគម្រោងថ្មីដែលនឹងដាក់អោយប្រើក្នុង Blockchain Cardano នេះតែម្តងហើយលើសពីនឹងទៅទៀតគឺពួកគេអាចប្រើវាក្នុងការទំនាក់ទំនងគ្នាផងដែរ។
គម្រោង Aptos បានឈប់ដំណើរការអស់រយ:ពេលជាង 4 ម៉ោងកាលពីថ្ងៃទី 19វេលាម៉ោង 6:11ព្រឹកធ្វើអោយ OKX, Upbit បានបិទមិនអោយមានការវេរកាក់ចូលមកដល់ពេលនេះគឺវាដំណើរការធម្មតាវិញហើយ។
ធនាគារ Standard Chartered ដែលមានទ្រព្យកំពុងកាន់កាប់ចំនួន 800 ពាន់លានដុល្លារបានផ្តល់ជូនសេវាកម្មរក្សាកាក់ BTC ជូនស្ថាប័ន ក៏ដូចជាក្រុមហ៊ុនធំផ្សេងទៀត។
តុលាការនៃទីក្រុង New York បានប្តឹងទៅក្រុមហ៊ុន Gemini, Genesis, និង DGC ដែលបានបោកប្រាស់អ្នកវិនិយោគ។ចោទប្រកាន់ទៅ Gemini ថាមិនបានប្រាប់ពីហានិភ័យនៃការដាក់លុយចូលកម្មវិធី Gemini Earn ដែលGemini បានយកលុយអ្នកវិនិយោគទៅ Stake បន្តនៅក្នុងក្រុមហ៊ុន Genesis រហូតធ្វើអោយលុយអ្នកវិនិយោគបានបាត់បង់យ៉ាងច្រើនក្រោយ Genesis បានក្ស័យធន។
ប្រធាន SEC លោក Gensler បានអោយដឹងថាភ្នាក់ងាររបស់ SEC កំពុងតែធ្វើការទៅលើសំណើរបើក BTC ETF ជូនក្រុមហ៊ុនផ្សេងៗដែលបានស្នើកន្លងមក។
Tesla បានរាយការណ៏ថាខ្លួនមិនបានលក់កាក់ BTC នោះទេនៅក្នុងត្រីមាសទីបីនេះដែលសព្វថ្ងៃ Tesla នៅមានកាក់ BTC ចំនួន 312 លានដុល្លារ។
ប្រភព: