Binance ត្រៀមលក់អាជីវកម្មរបស់ខ្លួនជូន CommEX ក្នុងប្រទេសរុស្សុី

Binance បានសម្រេចការចរចាលក់អាជីវកម្មរបស់ខ្លួនក្នុងប្រទេសរុស្សុីជូន CommEX ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងប្រទេសរុស្សុីហើយខណ:ពេលដែលលក់នេះកាក់របស់អ្នកប្រើប្រាស់ទាំងអស់គឺមានសុវត្ថិភាពBinance បានអោយដឹងបែបនេះ។មូលហេតុដែល Binance ចាកចេញពីរុស្សុីគឺដោយសារការបើកផ្តល់សេវាកម្មក្នុងប្រទេសរុស្សុីគឺមិនត្រូវគ្នាជាមួយនឹងគោលការណ៏ដែលអនុលោមដោយ Binance។ Binance នៅមានជំនឿជាក់ទៅលើ Web3 និង ផ្តោតទៅលើប្រទេសទាំងជាង 100 ដែលខ្លួនបានបើក។ Binance និង CommEX នឹងចាប់ដៃគ្នាបង្រៀនពីវិធីប្តូរកាក់ពីក្នុង Binance ទៅទុកក្នុង CommEX។

ថ្ងៃនេះSEC សហរដ្ធអាមេរិកបានពន្យាពេលវិនិច្ឆ័យទៅលើសំណើរបើក ARK 21Shares Spot Bitcoin ETF ដល់ថ្ងៃទី 10 ខែ មករាឆ្នាំក្រោយ។នៅមានក្រុមហ៊ុនធំមួយចំនួនផ្សេងទៀតដែល SEC នឹងត្រូវវិនិច្ឆ័យទៅលើសំណើរបើក Bitcoin/Eth ETF របស់ពួកគេនៅខែតុលានេះមានដូចជា BlackRock, WisdomTree, Invesco Galaxy, Valkyrie, Bitwise, VanEck និង Fidelity។

Moneygram បានបង្ហើបពីការដាក់អោយប្រើកាបូបគ្រ៊ីបតូរក្សាទុកកាក់ដោយខ្លួនឯងដែលនឹងមិនគិត Fee រហូតដល់ខែមិថុនា ឆ្នាំ 2024។ កាបូបនេះនឹងប្រើប្រាស់ Blockchain Stellar ហើយអ្នកវិនិយោគអាចដាក់លុយជាគ្រ៊ីបតូឬដកលុយពីគ្រ៊ីបតូមកវិញបានដោយងាយជាមួយនឹងកាក់ USDC។

ប្រភព:

prnewswire