វេបជួញដូរគ្រ៊ីបតូ HTX អតីតឈ្មោះ Huobi ត្រូវបានចោរលួចកាក់បានចំនួន 7.9 លានដុល្លារ។
HTX ឬ Huobi បានប្តូរឈ្មោះមិនបានប៉ុន្មានសប្តាហ៏ថ្មីៗនេះស្រាប់តែត្រូវបានក្រុមចោរវាយប្រហារយកកាក់ទៅបានចំនួន 7.9 លានដុល្លារ។ Huobi បានដឹងពីអត្តសញ្ញាណក្រុមចោរគឺនៅប្រទេសចិនហើយ Huobi បានផ្ញើរសារអោយពួកគេវេរកាក់អោយវិញចំនួន 95% ហើយសល់ 5% ទៀត Huobi ប្រគល់អោយក្រុមចោរដោយចាត់ទុកថាជាការស្វែងរកចន្លោះប្រហោងនៃ Platform Huobi តែបើចោរមិនប្រគល់កាក់អោយវិញទេនោះHuobi នឹងចាត់ទុកថាការលួចនេះជាបទល្មើស។ Justin Sun ជាម្ចាស់ Huobi បានចេញមកនិយាយកាក់ដែលបាត់បង់ទាំងអស់ Huobi នឹងធានាសងអ្នកវិនិយោគវិញទាំងអស់។
គម្រោង Chainlink បានដក Wallet មួយពីក្នុង Multisig Wallet ចេញដោយមិនបានប្រកាសប្រាប់សហគមន៏របស់ខ្លួននោះទេ។សព្វថ្ងៃ Multisig Wallet របស់ Chainlink នៅសល់តែ 4 ក្នុងចំណោម 8 ដែលពីមុនមាន 4 ក្នុងចំណោម 9។ ការដកដោយមិនបានប្រាប់បែបនេះបានធ្វើអោយអ្នកវិនិយោគមានការព្រួយបារម្ភ។គួរអោយដឹងផងដែរថា Multisig Wallet មានសិទ្ថិក្នុងការផ្តល់កែពត៏មានតម្លៃរបស់កាក់នានា។
ធានាគារចក្រភពអង់គ្លេស Chase Bank បានហាមមិនអោយមានការវេរលុយទាក់ទងនឹងគ្រ៊ីបតូនោះទេសម្រាប់អតិថិជនក្នុងចក្រភពអង់គ្លេសដោយសារធានាគារនេះចាត់ទុកថាការវេរបែបនេះអាចជាសកម្មភាពនៃការបោកប្រាស់ ឬ លាងលុយកខ្វក់។
ប្រភព: