Opensea បញ្ឈប់ការគាំទ្រទៅលើ Blockchain Binance Smart Chain

Opensea គឺជា Platform ទិញលក់ NFT ដែលមានឈ្មោះល្បីមួយក្នុងលោកហើយក៏មានការគាំទ្រទៅលើ Blockchain ច្រើនប្រភេទផងដែរ។ថ្ងៃនេះ Opensea ចេញមកប្រកាសថាខ្លួននឹងឈប់គាំទ្រ Blockchain BNB Smart Chain(BSC) របស់ Binance ដោយអោយហេតុផលថាការគាំទ្រ BSC គឺវាចំណាយច្រើនជាងចំណូលដោយសារតែ Blockchain មួយនេះមិនសូវទទួលបានការគាំទ្រច្រើនពីសំណាកអ្នកវិនិយោគ NFT។ ដោយចាប់ពីថ្ងៃនេះទៅអ្នកប្រើប្រាស់ Opensea នឹងមិនអាចធ្វើការដាក់លក់ NFT ឬ បង្កើត NFT, និងដាក់តម្លៃទិញ NFT ទេតែពួកគេអាចនៅអាចវេរ NFT របស់ពួកគេបានដដែល។

កាលពីម្សិលមិញអ្នកប្រើប្រាស់ Blockchain Arbitrum បានគិតថា Blockchain Layer2 មួយនេះបានមានបញ្ហាមិនដំណើរការអស់រយ:ពេលមួយម៉ោងតែក្រុមការងាររបស់ Arbitrum បានចេញមកអោយដឹងថាគម្រោងខ្លួនមិនបានឈប់ដំណើរការនោះទេតែគ្រាន់តែវាមានបញ្ហាតិចតួចទាក់ទងនឹង Batch Poster ដែលធ្វើអោយ Blockchain មួយនេះនឹងច្រានចោលការធ្វើការវេរកាក់សម្រាប់អ្នកប្រើប្រាស់មួយចំនួនដោយសារតែមានការវេរច្រើនពេក។

រឿងនេះអត់ពាក់ព័ន្ធនឹងគ្រ៊ីបតូទេតែពាក់ព័ន្ធនឹងធនាគារតែម្តង។ដោយកាលពីថ្ងៃពុធកន្លងមកនេះអ្នកដែលបានដាក់លុយក្នុងធនាគារនៃប្រទេស Ireland អាចទៅដកលុយក្នុងទូរ ATM បានដោយលុយទាំងនោះមិនមែនជាលុយដែលពួកគេបានដាក់នោះទេ។ហើយដើម្បីយកលុយទាំងនោះមកវិញធនាគារនេះបានកំណត់ថាអ្នកដែលបានដកលុយដែលពួកគេមិនមែនលុយទាំងនោះនឹងខ្លាចជាតួលេចបំណុលនៅក្នុងបញ្ជីធនាគាររបស់ពួកគេនៅពេលដែលដាក់លុយៗទាំងនោះនឹងត្រូវបានដកដោយស្វ័យប្រវត្តិ។

ប្រភព: