មូលហេតុនៃការឡើងថ្លៃរបស់កាក់ XRP

Ripple Labs ម្ចាស់គម្រោងកាក់ XRP បានទទួលជ័យជម្នះលើក្តីដែល SEC បានចោទប្រកាន់ថាកាក់នេះគឺជាទ្រព្យសម្បត្តិវិនិយោគឬមូលបត្រវិនិយោគខុសច្បាប់នៅក្នុងតុលាកាប្រចាំតំបន់របស់សហរដ្ធអាមេរិក។នៅក្នុងការប្រកាសរបស់តុលាការបានអោយដឹងថាកាក់ XRP នឹងមិនត្រូវបានរាប់ថាជាមូលបត្រទេក្នុងករណីដែលវាលក់ឬផ្តល់ជូនតាមរយ: Blockchain ដែលនិយាយងាយៗគឺបើអ្នកទិញបានទិញកាក់នេះតាមរយ:DAPP ផ្សេងៗរបស់គម្រោងនេះឬ Digital Asset Exchange ផ្សេងៗតែកាក់នេះនៅតែរាប់ថាជាមូលប័ត្រឬទ្រព្យវិនិយោគក្នុងករណីដែលកាក់នេះបានលក់ទៅអោយស្ថាប័នវិនិយោគ។ពាក្របណ្តឹងរបស់ SEC គឺបានបញ្ឈប់ Ripple ពីការផ្តល់សេវាកាក់ខ្លួនទៅអោយស្ថាប័នហិរញ្ញវត្ថុផ្សេងៗព្រោះវានឹងត្រូវបានរាប់បញ្ចូលថាជាមូលបត្រដែលទាមទារច្បាប់បន្ថែម។

ក្តីរបស់ Ripple គឺបានកើតឡើងតាំងពីឆ្នាំ 2020 ខែ ធ្នូមកម៉្លេះដែលកាលនោះ SEC បានប្តឹងRipple និង CEO 2 រូបទៀតដែលមានឈ្មោះ Brad Garlinghouse, និង Chris Larsen ក្តីនេះបានអូសបន្លាយពេលមកជារឿយរហូតដល់ថ្ងៃនេះនិងមានការសើរើរបាយការណ៏ចាស់របស់លោក Hinmanដែលជាអតីតប្រធាន SEC កាលពីជំនាន់ដែល Ripple ត្រូវបានប្តឹងផងដែរ។

ប្រភព:

https://cointelegraph.com/news/ripple-wins-case-against-sec-as-judge-rules-xrp-is-not-a-security