Binance បានបោះបង់ការសំុច្បាប់បើកនៅចក្រភពអង់គ្លេស

Binance នៅចក្រភពអង់គ្លេសគឺស្ថិតក្រោមការដឹកនាំដោយក្រុមហ៊ុន Binance Markets Limited (BML) ដែលជាក្រុមចំណុះអោយ Binance បានសម្រេចបោះបង់ការស្នើរសំុច្បាប់ដើម្បីផ្តល់សេវាគ្រ៊ីបតូនៅចក្រភពអង់គ្លេសពី អាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុ(FCA)។ អ្នកឃ្លាំមើលរបស់ចក្រភពអង់គ្លេសបានអោយដឹងថា Binance គឺពំុមានសិទ្ធិស្របច្បាប់អ្វីទាំងអស់ក្នុងការផ្តល់សេវាក្នុងចក្រភពអង់គ្លេសក្រោយពេលពួកគេបានបញ្ឈប់ការដាក់ពាក្រស្នើសុំបើកផ្តល់សេវាកម្មក្នុងចក្រភពអង់គ្លេស។

លោក Ilir Laro ដែលជាប្រធានតំបន់របស់ Binance ប្រចាំចក្រភពអង់គ្លេសនិងអ៊ឺរ៉ុបបានអោយដឹងថាការបញ្ឃប់ការស្នើសំុបើកនៅចក្រភពអង់គ្លេសនេះគឺពុំមានផលអាក្រក់ ឬ​ធ្វើអោយ Binance មាននញ្ហាអ្វីទាំងអស់ព្រោះ Binance មិនបានផ្តល់សេវាក្នុងចក្រភពអង់គ្លេសតាំងពីដើមមកម៉្លេះ។គួរអោយដឹងងដែរថា BML គឺត្រូវបានទិញដោយ Binance តាំងពីឆ្នាំ 2020 ដើម្បីជាយាន្តដើម្បីពង្រីកសេវាកម្មរបស់ខ្លួននៅចក្រភពអង់គ្លេសតែមិនត្រូវបានជោគជ័យ។

ប្រភព:

https://www.theblock.co/post/235425/binance-deregisters-in-uk-amid-regulatory-woes