SEC បានស្នើរអោយបង្កក់ទ្រព្យសម្បត្តិរបស់ Binance

កាលពីសប្តាហ៏មុន SEC បានដាក់ពាក្របណ្តឹងទៅលើ Binance US ដោយចោទថា Binance កំពុងធ្វើអោយទ្រព្យសម្បត្តិអ្នកវិនិយោគជួបហានិភ័យហើយថ្ងៃនេះ SEC ចង់អោយបង្កក់ទ្រព្យសម្បត្តិរបស់ ​Binance ជាបណ្តោះអាសន្ន។

រដ្ធាភិបាលសហរដ្ធអាមេរិកគិតថាមានតែវិធីបង្កក់ទ្រព្យសម្បត្តិ Binance ទេទើបអាចការពារទ្រព្យសម្បត្តិអ្នកវិនិយោគមិនអោយជួបហានិភ័យ។ដូច្នេះពួកគេក៏បានដាក់សំណើរបង្កក់ទ្រព្យសម្បត្តិរបស់ Binance ទាំង Binance Global និង Binance US។ អតីតដៃគូរធនាគារម្នាក់មិនបញ្ចេញឈ្មោះដែលនឹងបញ្ឈប់ការដកនិងដាក់លុយចូល Binance នៅថ្ងៃទី 14 ខែ មិថុនាខាងមុខនេះបានអោយដឹងថាវាគឺជាបំណងតាំងពីដំបូងរបស់ SEC តាំងពីចាប់ផ្តើមធ្វើការប្តឹង ​Binance។ហើយទ្រព្យសម្បត្តិទាំងនោះ Binance ក៏អាចយកមកវិញបានដោយទោះជាបញ្ជីធនាគាររបស់ Binance ត្រូវបានបិទក៏ដោយ។Binance បានអោយដឹងថាកាក់អ្នកវិនិយោគគឺនៅសុវត្ថិភាពដដែលតែវាបង្កភាពលំបាកបន្តិចព្រោះអ្នកវិនិយោគមិនអាចប្រើប្រាស់សេវាកម្មទាក់ទងនឹងធនាគារដូចលើកមុនហើយដំណើរការផ្សេងៗរបស់ Binance ក៏មានភាពលំបាកជាងមុនផងដែរ។

Binance នឹងធ្វើការតបតរទៅជាមួយ SEC។ ថ្មីនេះ Binance បានជួលមេធាវីថ្មីៗជាច្រើនរូបពី Milbank LPP។ មួយក្នុងចំណោមមួយរូបនេាះមានលោក George Canellos ដែលជាអតីតអនុប្រធាន SEC ផ្ទាល់តែម្តង។ការជួលមេធាវីល្បីៗបែបនេះគឺបង្ហាញពីឆន្ទ: Binance នឹងតបតរយ៉ាងចាស់ដៃជាមួយ ​SEC ហើយមេធាវីពីររូបទៀតក៏ជាមេធាវីល្បីដែលធ្លាប់បម្រើការក្នុងផ្នែកបទល្មើស ​SNDY ផងដែរ។

ប្រភពhttps://cryptopotato.com/sec-requests-binance-asset-freeze-exchange-hires-former-agency-director-as-lawyer-report