អ្នកប្រើប្រាស់ Ledger សម្តែងភាពមិនពេញចិត្តយ៉ាងខ្លាំងក្រោយ Ledger ធ្វើរឿងនេះ
Ledger គឺជាក្រុមហ៊ុន Cold Wallet ឬ Hardware wallet ដែលមានការពេញនិយមខ្លាំងជាងគេលើលោកជាមួយនឹងកម្មវិធី Ledger Live ដែលងាយស្រួលប្រើនិងមានការ Support កាក់យ៉ាងច្រើនប្រភេទ។ពាក្រថា Cold Wallet គឺមានន័យថាជា Wallet រក្សាគ្រ៊ីបតូដែលរក្សាទុក Private key នៅក្នុងឧបករណ៏នោះផ្ទាល់តែម្តងដោយមិនមានភ្ជាប់ទៅនឹង Internet នោះទេធ្វើដូចនេះចោរមិនអាចមកលួច Private Key ដែលជាកូនសោរសំខាន់ទៅកាន់កាក់គ្រ៊ីបតូយើងបាននោះទេ។ ក្រុមហ៊ុន Ledger គឺជាក្រុមហ៊ុននៅប្រទេសបារាំងដែលបានបង្កើតឡើងតាំងពីឆ្នាំ 2014 រហូតមកដល់សព្វថ្ងៃគឺជិត 10 ឆ្នាំមកហើយ។
រឿងដែលអ្នកប្រើប្រាស់សម្តែងភាពមិនពេញចិត្តទៅលើក្រុមហ៊ុន Ledger គឺបានកើតឡើងនៅថ្ងៃនេះដោយ Ledger បានធ្វើបច្ចុប្បន្នភាព និង បន្ថែមមុខងារដ៏ធំមួយដែលប៉ះពាល់ដល់អារម្មណ៏អ្នកប្រើប្រាស់នោះគឺ Ledger បានបន្ថែមមុខងារ Ledger Recover។ Ledger Recover គឺជាមុខងារមួយដែលជួយអោយអ្នកដែលបានបាត់ Seed Phrase (24 ពាក្រ) អាចបានកាក់របស់ពួកគេមកវិញដោយធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណជាលក្ខណ:ឯកសារសម្គាល់ខ្លួន និង ការផ្ទៀងផ្ទាត់មុខ។ដើម្បីប្រើប្រាស់ Ledger Recover បានអ្នកប្រើប្រាស់ត្រូវតែចុះឈ្មោះ, បំពេញឯកសារសំខាន់ និង បង់លុយជារៀងរាល់ខែ។
តើ Ledger Recover ធ្វើការយ៉ាងដូចម្តេច?
Ledger បានចាប់ដៃគូរជាមួយក្រុមហ៊ុន Coincover ដែលជាក្រុមហ៊ុនរក្សាសុវត្ថិភាពគ្រ៊ីបតូមានទីស្នាក់ការកណ្តាលនៅចក្រភពអង់គ្លេសបានបង្កើត Ledger Cover នេះឡើង។នៅពេលអ្នកបង់លុយប្រើមុខងារ Ledger Cover នេះledger នឹងធ្វើការបញ្ចូលលេខសំងាត់របស់ Private key របស់អ្នក(Encrypt)ហើយបែងចែកជាបីផ្នែកហើយផ្ញើទៅអោយក្រុមហ៊ុន ផ្សេងៗគ្នាចំនួនបីទុកដោយក្រុមហ៊ុននីមួយៗបានម្នាក់មួយចំណែកធ្វើបែបនេះដើម្បីធ្វើអោយប្រាកដថាក្រុមហ៊ុនទាំងនោះមិនអាចចូលលួចកាក់របស់អ្នកបានព្រោះពួកគេមាន Private Key មិនគ្រប់។តើមុខងារនេះមានផលល្អនិងមិនល្អយ៉ាងណាខ្លះហេតុអ្វីបានជាអ្នកប្រើប្រាស់នាំគ្នាចេញមកសម្តែងភាពមិនគាំទ្រ។
ផលអាក្រក់: ដូចតាមនិយមន័យគឺ Cold Wallet ត្រូវរក្សា Private Key ដោយខ្លួនរបស់វាតែ Ledger បានប្តូរដោយអនុញ្ញាត្តិអោយក្រុមហ៊ុនទីបីអាចរក្សា Private key អោយអ្នកទាំងអស់គ្នាបាន, Ledger មាន API ដែលអាចយក Private Key ទៅទុកនៅខាងក្រៅបានធ្វើអោយអ្នកប្រើប្រាស់បារម្ភខ្លាចមាន Hacker លួច Private key កំលុងពេលផ្ញើចេញទៅក្រៅ។
ផលល្អ : ល្អក្នុងករណីដែលអ្នកទាំងអស់គ្នាធ្វើអោយ Seed phrase ខ្លួនបាត់ហើយមិនអាចវេរកាក់របស់អ្នកទៅលក់បានដូចនេះជាមួយនឹងមុខងារ Ledger Recover គឺអាចអោយអ្នកយកកាក់របស់អ្នកមកវិញបាន។
ប្រភព: