អ្នកប្រើ MacOS អាចអាន​Bitcoin Whitepaperតាមវិធីនេះបាន

ថ្មីៗនេះអ្នកប្រើប្រាស់macOsនាំគ្នាភ្ញាក់ផ្អើលដោយមានរឿងមិនគួរអោយជឿដែលពួកគេអាចអានBitcoin Whitepaperនៅក្នុងកុំព្យូទ័រដោយមិនចាំបាច់Download ទេគឺនៅក្នុងម៉ាស៊ីនពីដើមមកតែម្តង។ដើម្បីអាច Bitcoin Whitepaper គឺពួកគេចាំបាច់ត្រូវបើក Terminal App ហើយ Copy និង Paste អក្សរខាងក្រោមហើយចុច Enter។

open /System/Library/Image\ Capture/Devices/VirtualScanner.app/Contents/Resources/simpledoc.pdf

នៅពេលដែលពួកគេបើកFile simpledoc.pdf នោះពួកគេនឹងឃើញ Bitcoin Whitepaper ដែលមានចំនួន 9 ទំព័រ។យោងទៅតាមអ្នក Design មួយរូបដែលមានឈ្មោះថា Joshua Dickens បានអោយដឹងថារឿងនេះមិនមែនជាអ្វីដែលថ្មីទេព្រោះរូបលោកធ្លាប់បានឃើញតាំងពីឆ្នាំ 2020 មកម៉្លេះតែគ្រាន់តែអត់ទាន់មានអ្នកចាប់អារម្មណ៍។អត់ទាន់មានអ្នកបញ្ជាក់ទេថាហេតុអ្វីបានជាក្រុមហ៊ុន Apple ដាក់ Bitcoin Whitepaper ចូលក្នុងផលិតផលរបស់ខ្លួនទាំងតែពីដើមមកក្រុមហ៊ុនApple មិនដែលលូកដៃបើកផលិតផលទាក់ទងនឹងគ្រ៊ីបតូសោះ។គួរអោយដឹងផងដែរថា Bitcoin Whitepaper បានបង្កើតតាំងពីឆ្នាំ 2008 ដោយបុគ្គលឬក្រុមមួយដែលតាំងឈ្មោះខ្លួនថា Satoshi Nakamoto។តាមការសន្និដ្ធានមួយបានអោយដឹងថាក្រុមវិស្វកររបស់ Apple ដាក់ Whitepaper របស់ Bitcoin គ្រាន់តែជាការលេងសើច។

ប្រភព:

https://mashable.com/article/apple-macos-bitcoin-whitepaper-hidden