ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 27 ខែ មីនា
ក្រុមហ៊ុនទីប្រឹក្សាលើការវិនិយោគ Microstrategy ជាក្រុមហ៊ុនមួយដែលមានការពេញចិត្តនឹងកាក់ Bitcoin ជាងគេបើធៀបជាមួយនឹងក្រុមហ៊ុនស្រដៀងគ្នានឹងខ្លួនបានទិញកាក់ BTC បន្ថែមចំនួន 6,455 BTC ឬ 150 លានដុល្លារបើគិតជាមធ្យមក្រុមហ៊ុននេះទិញកាក់ BTC ក្នុងតម្លៃប្រហែល 23,238$ ក្នុងមួយ BTCនៅក្នុងត្រីមាសទីមួយនេះ។សរុបពីដើមមកក្រុមហ៊ុននេះមានកាក់ BTC ចំនួន 138,955 BTC ហើយ។
Binance រួមទាំង លោក CZ ត្រូវបានគណៈកម្មាការពាណិជ្ជកម្មទំនិញ និង Future របស់ទីក្រុង Chicago ប្តឹងពីបទល្មើសច្បាប់ក្នុងប្រទេសរបស់ខ្លួន។
Polygon Lab ដែលមានកាក់ឈ្មោះ Matic បានបង្ហាញពីបច្ចេកវិទ្យាចុងក្រោយនៅក្នុង Blockchain របស់ខ្លួនដែលមានឈ្មោះថា zKEVM និងដាក់អោយប្រើជា Beta ក្នុង Mainnet ហើយបច្ចេកវិទ្យាបានដាក់អោយប្រើក្រោយពីគូរប្រជែងរបស់ខ្លួន zKSync ដាក់អោយប្រើដូចគ្នាកាលពីប៉ុន្មានថ្ងៃមុនដែលមានឈ្មោះថា ZkSync Era។ Zero Knowledge គឺជាបច្ចេកវិទ្យា Layer2 នៅលើ Blockchain Ethereum បច្ចេកវិទ្យានេះនឹងជួយអោយ Blockchain មានល្បឿនលឿនជាងមុន និង អស់ Gas fee ថោក។
Coinbase មានបំណងអោយអ្នកអភិវឌ្ឈន៏បង្កើតកាក់ Flatecoin ដែលតម្លៃរបស់វាប្រែប្រួលទៅតាមអតិផរណាបើការចាយវាយរបស់ប្រជាជនCPI កើនឡើងគឺកាក់នោះក៏នឹងឡើងថ្លៃដែរស្រដៀងគ្នាទៅនឹង Stable coin ដែលតម្លៃរបស់វាគឺជាតម្លៃលុយដុល្លារ(1 usd)។Coinbase បានដាក់អោយប្រើBlockchain network របស់ខ្លួនដែលមានឈ្មោះ Base កាលពីខែមុន។
ក្រុមហ៊ុនផ្តល់សេវាទាក់ទងនឹងគ្រ៊ីបតូបានសម្រុកមកបើកនៅទីក្រុងហ៊ុងកុង បន្ទាប់ពីប្រទេសចិនកណ្តាលបានប្រកាសប្រឆាំងនឹងក្រុមហ៊ុនដែលផ្តល់សេវាទាក់ទងនឹងគ្រ៊ីបតូ។មួយរយ:ចុងក្រោយគេឃើញមានធនាគារបានទៅទាក់ទងនឹងក្រុមហ៊ុនផ្តល់សេវានឹងគ្រ៊ីបតូដោយផ្ទាល់ដើម្បីណែនាំសេវាដែលធនាគារនោះបានផ្តល់ជូន។
ប្រភព:
https://www.theblock.co/post/222950/polygon-labs-unveils-zkevm-layer-2-scaling-solution