ពត៍មានគ្រ៊ីបតូប្រចាំសប្តាហ៍
គម្រោង Ethereum ដែលនឹងមានព្រឹត្តិការណ៏សំខាន់ក្នុងខែនេះឈ្មោះ Shanghai Hard Fork បានធ្វើការតេស្តត្រៀមនឹងHard Fork ជោគជ័យហើយនៅតែចាំថ្ងៃធ្វើការ Upgrade តែប៉ុណ្ណោះ។
បានដាក់បានដាក់លក់កាក់ LQTY ដែលជាកាក់របស់គម្រោងបង្កើត Stable Coin ដែលមានឈ្មោះ Liquity។
ស្ថាប័នពត៏មានសហរដ្ធអាមេរិក Forbes នៅតែបន្តចេញពត៏មានដោយចោទថា Binance បានយកលុយអ្នកវិនិយោគទៅវិនិយោគជាមួយក្រុមហ៊ុនផ្សេងទៀតដែលករណីនេះស្រដៀងទៅនឹង FTX បានធ្វើកន្លងមកដែរ។ CZ ដែលជា CEO របស់ Binance បានចេញមកបដិសេធទាក់ទងនឹងរឿងនេះ។ Forbes បាននិយាយថា Binance បានធ្វើការវេរកាក់ចំនួន1.8 ពាន់លានដុល្លារដែលជាលុយតម្កល់ទុកអោយអតិថិជនដើម្បីធានាកាក់ Stable Coin របស់ពួកគេ។អ្នកតំណាងរបស់ Binance បានចេញមកអះអាងថាការវេរកាក់នេះគឺមិនបានយកទៅវិនិយោគទៅណាទេគឺគ្រាន់តែBinance បានផ្លាស់ប្តូរការរៀបចំរក្សាកាក់របស់អតិថិជនតែប៉ុណ្ណោះហើយពេលធ្វើការវេរកាក់បែបនេះគឺវាតែងតែមានចន្លោះប្រហោងខ្លះៗតែរាល់ចន្លោះប្រហោងគឺត្រូវបានកែតម្រូវអស់ហើយដើម្បីធានាលើកាក់របស់អតិថិជននៅថ្ងៃអនាគត។
ក្រុមហ៊ុន Visa និង Master card បានពន្យាពេលនៃការផ្តល់សេវាគ្រ៊ីបតូរហូតដល់ស្ថានភាពគ្រ៊ីបតូ និង ច្បាប់ទាក់ទងនឹងគ្រ៊ីបតូចាប់ផ្តើមមានភាពច្បាស់លាស់ជាងនេះ។
wallet របស់អ្នកវិនិយោគម្នាក់ដែលមានឈ្មោះ hideyoape ត្រូវបានចោរលួចយក NFT អស់ចំនួន 30 NFTsបើគិតជាលុយគឺ 20 មុឺនដុល្លារ។NFT ដែលចោរលួចបាននោះរួមមាន Bored Ape, Mutant Ape, Sewer Pass, Bored Ape Kennel Club NFTs, និង Otherdeed។
ប្រភព:
https://cointelegraph.com/news/ethereum-testnet-successfully-forks-in-shanghai-upgrade-rehearsal