ពត៏មានគ្រ៊ីបតូប្រចាំថ្ងៃទី 23 ខែ កុម្ភ:

អ្នកប្រើប្រាស់ Binance ក្នុងប្រទេសអូស្ត្រាលីមួយចំនួនតូចបានមានបញ្ហាជាមួយBinanceដោយBinance បានចាត់ទុកពួកគេដែលជាអ្នកវិនិយោគធម្មតាថាជា Wholesale Trader (អ្នកវិនិយោគលំដាប់ខ្ពស់)រហូតធ្វើអោយអ្នកប្រើប្រាស់បានខាតបង់លុយជាមួយ Binance Future។Binance បានធ្វើការទាក់ទងទៅអ្នកវិនិយោគដែលជួបបញ្ហានេះហើយបានសងជាសំណងវិញទៀតផង។នៅប្រទេសអូស្ត្រាលីអ្នកប្រើប្រាស់បានជួបនឹងបញ្ហាមិនអាច Stake កាក់បានទៀតផង។

ធនាគារធំលំដាប់លេខពីររបស់អាឡឺម៉ង់ DZ bank បានផ្តល់សេវារក្សា Bitcoin និង គ្រ៊ីបតូទៅអោយអតិថិជនដែលជាស្ថាប័ណហិរញ្ញវត្ថុ។

អ្នកគ្រប់គ្រងក្រុមហ៊ុនវិនិយោគ Three Arrows Capital បានគិតគូរដល់ការលក់ NFT របស់ក្រុមហ៊ុននេះដើម្បីមកសងម្ចាស់បំណុលក្រុមហ៊ុននេះបន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសក្ស័យធន។

យោងតាម Bloomberg បានអោយដឹងថាNFT NBA Top Shot Moment ត្រូវបានតុលាការអាមេរិកចាត់ទុកថាជាទ្រព្យសម្បត្តិវិនិយោគដែលមិនបានសំុច្បាប់ត្រឹមត្រូវ។

ប្រភព:

https://www.bloomberg.com/news/articles/2023-02-23/three-arrows-liquidators-plan-steps-to-start-selling-some-seized-nfts