ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃ 24 ខែ មករា ឆ្នាំ 2023

Binance បានទទួលស្គាល់ថាពិតជាមានកំហុសទាក់ទងនឹងការតម្កល់(Reserves) ពាក់កណ្តាលនៃកាក់ដែលធានាដោយ Binance(Binance-peg tokens) ចំនួន94 ប្រភេទដែលមានតម្លៃជាង 539 លានដុល្លារទៅក្នុង Wallet ដែលមានកាក់របស់អតិថិជនដែលក្នុង Wallet នោះសព្វថ្ងៃមានកាក់គិតជាលុយចំនួន 16.5 ពាន់លានដុល្លារ។ក្រុមស្រាវជ្រាវBlockchainឈ្មោះ Chainargos បានរកឃើញបញ្ហាកាក់ដែលBinance ធានាឬហៅថា B-Tokens(Binance-peg tokens) ដែលជាប្រភេទ DAI,TUSD,USDP, និង AAVE តែបើមើលអោយល្អិតជាងនឹងគឺមានកាក់ផ្សេងទៀតដែលមានចំនួន 41 ប្រភេទក្នុងចំណោម 94 បានវេរទៅរក្សាក្នុង Wallet ដែលមានឈ្មោះ Binance 8 របស់ Binance។ តើអ្វីជាកាក់ Binance-peg tokens? Binance-peg Tokens គឺជាកាក់ដែល Binance និម្មិតឬបង្កើតមកជាតួលេខនៅក្នុង Binance Smart Chain ឬ អាចជាBlockchain ផ្សេងដែលក្រុមហ៊ុន Binance ប្រើក្រោមលក្ខខណ្ឌមួយគឺBinance ត្រូវតែមានកាក់នោះពិតប្រាកដមែនទើបអាចនិម្មិតឬបង្កើតកាក់ទាំងនោះមកបានដើម្បីធានាថាពេលអតិថិជនបញ្ជាដកកាក់នោះគឺBinance មានកាក់នោះវេរអោយអតិថិជនពិតប្រាកដមែន។ហើយកាក់Binance-peg tokens គួរតែរក្សាដោយឡែតពីកាក់របស់អតិថិជនដើម្បីរក្សាតម្លាភាពដល់អ្នកវិនិយោគ។ហើយការដែលរក្សាកាក់ Binance-peg Tokens លាយឡំជាមួយកាក់អតិថិជនបែបនេះគឺវាពិបាកក្នុងការតាមដានថាពេលនេះBinance មានកាក់ប៉ុន្មានដើម្បីត្រៀមព្រមសម្រាប់ការបញ្ជាដកកាក់ពីអតិថិជន។មកដល់ពេលនេះBinance កំពុងតែកែកំហុសនេះដោយនឹងវេរកាក់ទាំងនេះទៅដាក់ក្នុង Wallet ដោយឡែក។

ក្រុមការងាររបស់គម្រោងកាក់ Ethereum បានកំពុងតែធ្វើបច្ចុប្បន្នភាពEthereum ដោយមានការUpgrade Shanghai mainnet Shadow fork ដើម្បីត្រៀមព្រមនូវការ Upgrade ដ៏ធំមួយរបស់ខ្លួនដែលមានឈ្មោះ Shanghai Hard fork នៅក្នុងខែមីនានេះ។

wallet របស់ក្រុមចោរដែលបានលួចលុយពី Defi ឈ្មោះ Wormhole បានកំពុងមានចលនាដោយមានទិន្នន័យប្តូរកាក់ ETH ចំនួន 157 លានដុល្លារជាកាក់ stETH​ និងបានយកកាក់ទាំងនោះទៅប្រើប្រាស់នៅក្នុង Platform DEFI ជាច្រើនផ្សេងទៀត។

ក្រុម FBI សហរដ្ធអាមេរិកបានសន្និដ្ធានថាក្រុមចោរកូរ៉េខាងជើងគឺជាអ្នកនៅពីក្រោយការ​ HACK គម្រោង Horizon Bridge ក្នុងចំនួនលុយ 100 លានដុល្លារ។

ក្រុមហ៊ុនកម្ចីគ្រ៊ីបតូដែលបានក្ស័យធនឈ្មោះ Blockfi ត្រៀមលក់ឧបករណ៏ជីកកាក់គ្រ៊ីបតូដើម្បីយកលុយសងម្ចាស់បំណុល។ឧបករណ៏េជីកកាក់ទាំងអស់មានចំនួន 68,000 ត្រូវបានយកទៅធានាខ្ចីលុយចំនួន 160 លានដុល្លារ។ថ្ងៃស្អែកជាថ្ងៃបញ្ចប់ការដេញថ្លៃ។

តាមការទិន្នន័យពី Glassnode បានអោយឃើញថាចំនួនកាក់ដែលអ្នកជីកកាក់បានវេរចូលក្នុង crypto exchange ផ្សេងៗ ដើម្បីធ្វើការលក់មានការធ្លាក់ចុះខណ:ដែលតម្លៃ BTC អាចរក្សាបាននៅប្រហាក់ប្រហែល 23k $។

ប្រភព:

https://decrypt.co/119851/ethereum-shanghai-mainnet-shadow-fork-goes-live

https://www.bloomberg.com/news/articles/2023-01-23/bankrupt-lender-blockfi-to-sell-bitcoin-mining-backed-loans

https://www.coindesk.com/business/2023/01/24/swapping-more-than-157m-of-eth-for-steth-and-levering-up-the-wormhole-network-exploiter-is-a-defi-degen

https://www.bloomberg.com/news/articles/2023-01-24/binance-bnb-acknowledges-storing-users-crypto-with-reserves-in-error