ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃ 19 ខែ មករា ឆ្នាំ 2023
ក្រុមហ៊ុន Genesis អាចនឹងប្រកាសក្ស័យធននៅក្នុងសប្តាហ៏នេះ
ក្រុមហ៊ុន Genesis គឺជាក្រុមហ៊ុនផ្តល់កម្ចីគ្រ៊ីបតូដ៏ធំមួយក្នុងលោកដែលមានក្រុមហ៊ុនមេគឺក្រុមហ៊ុន DCG – Digital Currency Group។ ក្រុមហ៊ុននេះបានរាយការណ៏ថាខ្លួននឹងប្រកាសក្ស័យធនប្រសិនបើនៅតែមិនទទួលបានការវិនិយោគបន្ថែមពីក្រុមហ៊ុនដាក់ទុនធំៗខណ:ដែលក្រុមហ៊ុននេះគឺកំពុងតែត្រូវការទុនបង្វិល។យើងអាចនិយាយបានថាស្ថានការណ៏នេះគឺស្រដៀងទៅនឹងករណីរបស់ FTX ផងដែរដែលចុងក្រោយត្រូវប្រកាសក្ស័យធនតាមជំពូកទី 11 នៃច្បាប់របស់សហរដ្ធអាមេរិកកាលពីខែវិច្ឆិកាកន្លងទៅ។ក្រុមហ៊ុនGenesisក៏ត្រូវបាន គណ:កម្មាការភាគហ៊ុនសហរដ្ធអាមេរិកចោទថាបានផ្តល់សេវាដែលចាត់ទុកជាខុសច្បាប់ទៅអោយក្រុមហ៊ុន Gemini ក្នុងកម្មវិធី Earn។ Genesis ជំពាក់លុយ Gemini ចំនួន 900 លានដុល្លារ។រីឯក្រុមហ៊ុន Three Arrows Capital ដែលបានក្ស័យធនកាលពី Luna ក្ស័យធនបានជំពាក់លុយ Genesis ចំនួន 447.5 លានដុល្លារ និង កាក់ BTC ចំនួន 4,550 BTC។ក្រុមហ៊ុនGenesis ក៏មានលុយប្រមាណ 175 លានដុល្លារទៀតនៅក្នុង FTX ផងដែរ។តើក្រុមហ៊ុន Genesis អាចជាក្រុមហ៊ុនក្ស័យធនបន្ទាប់ពីការក្ស័យធនរបស់ក្រុមហ៊ុន Terraform Labs, Voyager Digital, Celsius Network, Three Arrows Capital, FTX និង Blockfi ដែរឬទេ?
រឿងមួយទៀតដែលគួរតាមដានគឺចាំមើលថាតើក្រុមហ៊ុនមេរបស់ Genesis ដែលមានឈ្មោះថា DCG ដែលកាន់កាក់ជាច្រើនដូចជា API3, HBAR, ZEC, FLOW, MANA អាចនឹងលក់កាក់ទាំងនេះដើម្បីជួយGenesis ដែរឬទេ?
និយាយពីក្រុមហ៊ុន Twitter របស់ Elon Musk ម្តង
Twitter មានបំណុលសរុបចំនួន 13 ពាន់លានដុល្លារដែលអាចនិយាយបានថាជាបំណុលដ៏ច្រើនមហាសាល។ Twitter បានដកបុគ្គលិក លក់សម្ភារ: និង ដេញថ្លៃលក់ Logo ដែលដាក់ក្នុងក្រុមហ៊ុនផងដែរដើម្បីរកលុយចូលក្នុងក្រុមហ៊ុន។ Elon Musk បានប្រើសឹងគ្រប់មធ្យាបាយរួមជាមួយនឹងការគិតលុយទៅលើ Account Blue tick ឬ Premium ផងដែរតែហាក់ដូចជានឹងមិនគ្រប់គ្រងនឹងថ្លៃដែលត្រូវសងបំណុលនៅចុងខែមករានេះ។ ចុងខែមករានេះម្ចាស់បំណុលរបស់ Twitter តម្រូវអោយ Twitter ត្រូវសងជាលើកទីមួយ។សព្វថ្ងៃ Twitter មានលុយ 1 ពាន់លានដុល្លារបើយកលុយទាំងនេះទៅសងគេនោះ Twitter អាចនឹងមិនមានលុយគ្រប់គ្រាន់សម្រាប់បើកអោយបុគ្គលិក។ដំណោះស្រាយរបស់ Twitter គឺអាចនឹងលក់ភាគហ៊ុន Twitter ដើម្បីយកលុយមកសងម្ចាស់បំណុល, ឬអាចនឹងប្រកាសក្ស័យធនដើម្បីមកដោះស្រាយវិបត្តិជំពាក់លុយគេអត់សង, ចុងក្រោយ Elon Musk អាចចរចាជាមួយធនាគារដើម្បីទិញបំណុលទាំងអស់នោះមកទុកនៅខ្លួនឯង។
កាក់ Beam បានធ្លាក់ជាង 30% ភាគរយបន្ទាប់ពី Binance ប្រកាសដកមិនអោយ Trade ចាប់តាំងពីថ្ងៃទី 26 ខែមករានេះតទៅ ដោយកាក់នេះមិនបានបំពេញនៅគោលការណ៏របស់ Binance។
Peter Thiel ដែលជាអ្នកចូលរួមបង្កើតក្រុមហ៊ុន Paypal និង ជាអ្នកវិនិយោគដំបូងបង្អស់ទៅលើក្រុមហ៊ុន Facebook បានលក់កាក់ BTC ដែលបានទិញកាលពី 8 ឆ្នាំមុនហើយក្នុងតម្លៃ 1.8 ពាន់លានដុល្លារ។
ប្រភព:
https://www.ft.com/content/25f67d89-2940-43b9-9a42-bfc34d262631