Binance ធ្វើរឿងទាំង 7 នេះស្រដៀងនឹង FTX មុនប្រកាសក្ស័យធន
កាលពីថ្ងៃទី 13 ខែ ធ្នូកន្លងមកនេះមានអ្នកប្រើTwitter មួយរូបដែលមានឈ្មោះ nassim(@smoltaleb) បានមកចែករំលែកពីទង្វើចំនួន 7 ដែល Binance បានធ្វើស្រដៀងទៅនឹង FTX មុនប្រកាសក្ស័យធន។ទង្វើទាំងនោះមានដូចខាងក្រោម:
1. ការប្តូរកាក់ Stable Coin (USDC) មានភាពយឺតយ៉ាវពេលដែលធនាគារបិទ
កាលពីថ្ងៃទី 6 ខែ វិច្ឆិកា FTX ធ្លាប់បានប្រកាសថា: ធនាគារបានបិទមិនធ្វើការពេលចុងសប្តាហ៏ដូចនេះការបង្កើតកាក់ និង ការប្តូរកាក់ Stable coin ទៅ USD នឹងប្រព្រឹត្តទៅយឺតយ៉ាវត្រូវចាំរហូតដល់ថ្ងៃស្អែកទើបជោគជ័យ។
រីឯ Binance ក៏មានរឿងបែបនេះកើតឡើងដែរដោយកាលពីពាក់កណ្តាលខែវិច្ឆិកា នេះ CZ បានប្រកាសក្នុង Twitter លោកថា: ពួកយើងទទួលបានសំណើរដកកាក់ USDC ជាចំនួនយ៉ាងច្រើនតែដោយសារការប្តូរពី PAX/BUSD ទៅជាកាក់ USDC គឺត្រូវឆ្លងកាត់ធនាគារទីក្រុង ញ៉ូវយ៉ក ហើយធនាគារបានសម្រាក 2-3 ម៉ោងទើបបើកដំណើរការធម្មតាដូចនេះការដូរកាក់អាចនឹងយឺតយ៉ាវ។
2. TheBlock Research បានចូលមកត្រួតពិនិត្របញ្ជីលុយរបស់ក្រុមហ៊ុនទាំងពីរ
Larry Cermak ជានាយករងរបស់ក្រុមហ៊ុន TheBlock Research ធ្លាប់បាន Tweet ទាក់ទងនឹង FTX មុនប្រកាសក្ស័យធនថា
ដើម្បីតម្លាភាពពួកយើងនឹងទម្លាយពត៏មានពីបញ្ជីរបស់ក្រុមហ៊ុនដែលទាក់ទងនឹង Alameda មានដូចជា 1. លុយរបស់ក្រុមហ៊ុននៅក្នុង Blockchain ធ្លាក់ចុះ 230 លានដុល្លារ កាលពីខែមុន ឬ ស្មើនឹង 47% 2. លុយភាគច្រើនគឺផ្ញើនៅក្នុង FTX និង Genesis។
ហើយពេលបន្ទាប់មក Cermak ក៏បានត្រួតពិនិត្របញ្ជីលុយរបស់ Binance ដូចគ្នាផងដែរ ថែមទាំងបានចែកនៅក្នុង Twitter ផងដែរនៅថ្ងៃទី 13 ខែ ធ្នួ។
3. ធ្វើអោយអ្នកវិនិយោគកាន់តែមានជំនឿលើ Platform ខ្លួន
FTX បានចុះកិច្ចសន្យាជាមួយ Blockfi ដើម្បីអះអាងពីលុយដែលខ្លួនអោយខ្ចីចំនួន 250 លានដុល្លារ និង បានប្រកាសថាក្រុមហ៊ុនខ្លួនគឺមានស្ថេរភាពហិរញ្ញវត្ថុ។
នៅថ្ងៃទី 14 ខែ វិច្ឆិកា CZ បានប្រកាសថា Binance កំពុងត្រៀមបង្កើតមូលនិធិដើម្បីជួយស្រោចស្រង់គម្រោងដែលបានទទួលផលអាក្រក់ពីការដួលរលំរបស់ FTX។
ទង្វើទាំងនេះក្រុមហ៊ុន FTX និង Binance កំពុងតែបង្ហាញថាក្រុមហ៊ុនពួកគេគឺមានស្ថេរភាពហិរញ្ញវត្ថុ។
4. មានការវេរកាក់ក្នុងចំនួនដ៏ច្រើន
ថ្ងៃទី 13 ខែ វិច្ឆិកា CZ បានប្រកាសថា ការដែលវេបទិញ និង លក់គ្រ៊ីបតូ – Crypto Exchange ធ្វើការវេរកាក់ទៅមកក្នុងចំនួនដ៏ច្រើនមុន ឬ ក្រោយការបង្ហាញពី Wallet Address អោយអ្នកវិនិយោគបានដឹងវាគឺជាសញ្ញានៃបញ្ហារបស់ក្រុមហ៊ុនទាំងនោះហើយ ដូច្នេះ ចូរនៅឆ្ងាយពីពួកគេ SAFU។
ក្រោយមកនៅថ្ងៃទី 9 ខែ ធ្នូ Binance ចេញមកប្រកាសថា ពួកគេកំពុងតែរួបរួមលុយអ្នកវិនិយោគទៅដាក់ក្នុង Hot Wallet របស់ពួកគេដើម្បីត្រៀមធ្វើ Proof Of Reserved (POR) ដែលអាចធ្វើអោយ Gas fee របស់ ETH មានការកើនឡើង នឹង មាន Transaction ចំនួនច្រើនកើតឡើងជាមួយ Binance Hot Wallet។
5. Video របស់ Nas Daily
Nas Daily បានចេញវិដេអូ អំពី Sam Bankman-fried ថាជា មហាសេដ្ធីចិត្តបុណ្យបំផុតក្នុងលោក។ បន្ទាប់មក Nas Daily ក៏បានចេញវីដេអូអំពី CZ – Changpeng Zhao ថាជាមហាសេដ្ធីគ្រ៊ីបតូដែលសុភាពរាបសារបំផុតក្នុងលោក។
6. ទទួលបានសិទ្ធិក្នុងការបើក Exchange ក្នុងប្រទេសថ្មីបន្ថែមទៀត
ថ្ងៃទី 15 ខែ មីនា Sam Bankman-Fried បាន Tweet ថាខ្លួនសប្បាយចិត្តមែនទែនពេលដែលទទួលបានសិទ្ធិបើក Exchange ក្នុងប្រទេស Dubai និង មានការចុះផ្សាយនៃការបើកនេះនៅក្នុង Bloomberg ផងដែរ។
ថ្ងៃទី 15 ខែ ធ្នូ CZ បាននិយាយថា ការដែលបានសិទ្ធិពង្រីកសេវាកម្មរបស់ខ្លួនគឺជាវិធីមួយដែលអាចបិទមាត់ពួកដែលមក FUD គម្រោងខ្លួនបាន។ បន្ទាប់មក Binance.US បានប្រកាសថាខ្លួនបានសិទ្ធិពង្រីកសាខារបស់ខ្លួនក្នុងរដ្ធពីររបស់សហរដ្ធអាមេរិកបន្ថែមទៀត។
7. ដេញថ្លៃទិញក្រុមហ៊ុនក្ស័យធន Voyager
កាលពីថ្ងៃទី 27 ខែ កញ្ញា FTX បានឈ្នះការដេញថ្លៃទិញក្រុមហ៊ុន Voyager ទល់នឹង Binance ក្នុងតម្លៃ 1,400 លានដុល្លារ បន្ទាប់មកនៅថ្ងៃទី 19 ខែ ធ្នូ Binance ក៏បានឈ្នះការដេញថ្លៃនេះវិញដោយសារតែ FTX បានក្ស័យធន។
ប្រភព: https://twitter.com/smoltaleb/status/1602588921283715077