FTX CEO និង Alameda CEO បានសារភាពទទួលកំហុសចំពោះមុខច្បាប់

ខណ:ពេលដែលអតីត CEO FTX លោក Sam Bankman-Fried កំពុងត្រូវបានបញ្ជួនខ្លួនទៅឃុំឃាងក្នុងសហរដ្ធអាមេរិកក្រុមការងាររបស់លោកបានសហការជាមួយការស៊ើបអង្កេតទៅលើក្តីរបស់ពួកគេ។ដោយនៅថ្ងៃនេះមេធាវីសហរដ្ធអាមេរិក Damian Williams បានប្រកាសថាអតីតអ្នកចូលរួមបង្កើត FTX លោក Gary Wang និង អតីតនាយកប្រតិបត្តិ Alameda Research អ្នកស្រី Caroline Ellison បានសារភាពថាពួកគេបានប្រព្រឹត្តខុសទៅលើករណីធ្វើអោយ FTX ក្ស័យធនពិតមែននៅក្នុងតុលាការទីក្រុងញ៉ូវ យ៉ក។

អ្នកស្រី Ellison បានទទួលកំហុសទៅលើ7ករណីដែលបានចោទប្រកាន់រូបគាត់រួមមាន: ចូលរួមគំនិតបោកប្រាស់លុយអតិថិជន FTX, បោកលុយអតិថិជន FTX, ចូលរួមគំនិតបោកលុយអ្នកអោយលុយ Alameda Research និង Alameda ខ្ចី, ចូលរួមគំនិតបោកប្រាស់ទៅលើការលក់កាក់ FTT ដែលជាកាក់ស្ថិតនៅក្រោមច្បាប់(Security), ចូលរួមគំនិតក្នុងការលាងលុយកខ្វក់។ កំហុសទាំងនោះអាចធ្វើអោយរូបនាងជាប់កុករយ:ពេល 110 ឆ្នាំ។

រីឯ លោក Gary វិញជាប់ទោសពី4ករណីរួមមាន ចូលរួមគំនិត និង បោកប្រាស់អតិថិជនរបស់ FTX , និង ចូលរួមគំនិតបោកប្រាស់ទៅលើការលក់កាក់ FTT ដែលជាកាក់ស្ថិតនៅក្រោមច្បាប់(Security)។ គាត់អាចនឹងត្រូវបានជាប់គុកចំនួន 50 ឆ្នាំ។

SEC បានរាប់បញ្ចូលកាក់ FTT ថាជា security ដែលស្ថិតនៅក្រោមច្បាប់។ដោយតុលាការបានអោយដឹងថា FTX បានទាក់ទាញអ្នកវិនិយោគអោយវិនិយោគជាមួយFTX ហើយវាក៏បានធ្វើអោយកាក់ FTT បានថ្លៃផងដែរ។

ប្រភព: https://watcher.guru/news/ftxs-gary-wang-alameda-ceo-caroline-ellison-plead-guilty-to-criminal-charges