បើសិនជា Genesis ដួលរលំនោះវានឹងជះផលមិនល្អដល់ទីផ្សារគ្រ៊ីបតូ ជាងការដួលរលំរបស់ FTX ឬ LUNA ទៀត

លោក John Wu ដែលជាប្រធានរបស់គម្រោងAva Lab – Avalanche (AVAX)បាននិយាយក្នុងកិច្ចសម្ភាសន៏ជាមួយ Bloomberg ថាបើសិនជាក្រុមហ៊ុន Genesis Global Capital ក្ស័យធននោះវានឹងធ្វើអោយទីផ្សារគ្រ៊ីបតូទាំងមូលនឹងជួបបញ្ហាធំជាងពេលដែល FTX និង LUNA ក្ស័យធនទៅទៀត។

Genesis ជាក្រុមហ៊ុនផ្តល់កម្ចីគ្រ៊ីបតូដែលទទួលយករបស់បញ្ជាំដែលមិនមានសុវត្ថិភាព ឬ ការបញ្ជាំជាកាក់ដែលចាញ់ប្រៀបអ្នកដែលមកខ្ចី និយាយអោយស្រួលស្តាប់គឺក្រុមហ៊ុននេះដើម្បីអោយមានក្រុមហ៊ុនផ្សេងៗមកខ្ចីក្រុមហ៊ុនខ្លួនៗសុខចិត្តទទួលយករបស់បញ្ជាំដែលអាចនឹងមានតម្លៃតិចជាងលុយដែលខ្លួនអោយខ្ចីនៅថ្ងៃអនាគត។ ការអោយខ្ចីបែបនេះគឺមិនមានក្រុមហ៊ុនណាហ៊ានធ្វើដូច Genesis ទេ។ បើសិនជា Genesis ដួលរលំអ្នកវិនិយោគ និង ក្រុមហ៊ុនទាក់ទងនឹងការវិនិយោគគ្រ៊ីបតូជាច្រើននឹងជួបគ្រោះធំដែលប្រាក់បញ្ជាំទាំងអស់របស់ពួកគេអាចនឹងត្រូវជះលក់ក្នុងទីផ្សារបើសិនជាក្រុមហ៊ុនទាំងនោះមិនមានលុយគ្រប់គ្រាន់មកសង Genesis វិញទេ។

គួរអោយដឹងផងដែរកាលពីដើមខែនេះក្រុមហ៊ុន Genesis បានបិទមិនអោយដកកាក់ ក៏ដូចជាផ្តល់កម្ចីថ្មីដោយសារតែទទួលផលអាក្រក់ពីក្រុមហ៊ុន FTX និង Three Arrow Capital (3AC)។

កាលពីអាទិត្រមុន Genesis បានប្រកាសសុំជំនួយជាប្រាក់កម្ចី 1 ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាការស្នើដកកាក់របស់អ្នកវិនិយោគ។

ប្រភព: https://dailyhodl.com/2022/11/26/ava-labs-president-john-wu-says-one-crypto-firm-poses-bigger-risk-to-markets-than-ftx-exchange/