Elon Musk បានធ្វើបច្ចុប្បន្នភាពអ្វីខ្លះទៅលើ twitter
ដូចដែលបានដឹង Elon Musk បានទិញTwitter បានសម្រេចអានបន្ថែមទីនេះ។ ក្រោយបានក្លាយខ្លួនជាម្ចាស់របស់ Twitter Elon Musk មានបំណងកាត់បន្ថយបុគ្គលិក Twitter 50% ដើម្បីកាត់បន្ថយការចំណាយ និង បន្ថែមម៉ោងធ្វើការ។ ហើយ Twitter នឹងបើកលក់ Twitter Blue ក្នុងតម្លៃ 8$/ខែនៅសហរដ្ធអាមេរិចហើយតម្លៃប្រែប្រួលទៅតាមប្រទេស(មានការនិយាយតគ្នាថា អាចចាយជាកាក់គ្រ៊ីបតូបាន)។ Twitter Blue គឺជាមុខងារមួយដែលអ្នកអាចសង្កេតមើលទៅលើសញ្ញា Tick ពណ៍បៃតងនៅលើAccount Twitter និង មានមុខងារសំខាន់ផ្សេងៗទៀតដូចជា : អាចកំណត់អ្នកមកComment, mention,search, អាចផុស Video និង សម្លេងបានវែងជាងមុន, មានពាណិជ្ជកម្មតិចជាងមុន, មិនចាំបាច់បង់លុយទៅលើអត្ថបទដែលទាមទារអោយចាយលុយដើម្បីអាន(សម្រាប់តែអ្នកនិពន្ធដែលចូលរួមសហការជាមួយ Twitter) ដោយTwitter នឹងបែងចែកប្រាក់កម្រៃទៅដល់អ្នកនិពន្ធនៅពេលអ្នកចូលអាន, បន្ថែមសញ្ញាបញ្ជាក់ពីបុគ្គលល្បីៗដូចជាអ្នកនយោបាយនៅខាងក្រោម Account Twitter របស់ពួកគេ។
ប្រភព: https://www.reuters.com/technology/elon-musk-plans-cut-half-twitter-employees-jobs-bloomberg-news-reporter-tweet-2022-11-03/