Elon Musk បានធ្វើអ្វីខ្លះក្រោយពេលទិញ Twitter

ថ្ងៃនេះមានពត៍មានមួយបើអ្នកអត់ដឹងមានន័យថាអ្នកអត់បានលេង Internet ពត៍មាននោះគឺ Elon Musk ដែលជាមនុស្សជោគជ័យអាមេរិចដែលជាម្ចាស់ក្រុមហ៊ុន Tesla, Spacex, Boring Company, Starlink និង ត្រូវបានតាំងនាមជាអ្នកផ្តល់កំណើតអោយកាក់ Doge Coin ផងបានទិញក្រុមហ៊ុន Social Media ដ៏ល្បីមួយគឺ Twitter(បើអត់ទាន់មានទេ ណែនាំអោយបង្កើត Account ម្នាក់មួយទៅ) ក្នុងតម្លៃលុយ 44 ពាន់លានដុល្លារ។ ហើយខាងក្រោមជារឿងដែលElon Musk បានចាត់ការជាមួយ Twitter នៅថ្ងៃដំបូងរបស់គាត់។

ដេញនាយកប្រតិបត្តិចេញពីតំណែងអ្នកស្តាប់អត់ខុសទេគឺ នាយកប្រតិបត្តិ(CEO) និង CFO ដែលមានឈ្មោះ Parag Agrawal (CEO) និង Ned Segal (CFO) តែមិនបាច់បារម្ភពីសុខទុក្ខពួកគាត់ទាំងពីររូបទេព្រោះពេលពួកគាត់ចេញពីតំណែងក្រុមហ៊ុន Twitter ត្រូវសងលុយគាត់តាមសន្យាដែល Parag Agrawal ទទួលបានលុយពី 42- 60 លានដុល្លារ។​បើនិយាយពីប្រាក់ខែ CEO របស់ Pagra Agrawal វិញគឺមួយឆ្នាំបាន 1 លានដុល្លារមិនទាន់បូករួមភាគហ៊ុនដែល Twitter ចែក។

រឿងបន្ទាប់ដែល Elon Musk នឹងធ្វើគឺបើកអោយមានការទិញលក់ NFT នៅក្នុង Twitter។ដែល Platform Twitter នឹងគាំទ្រមានដូចជា Rarible, MagicEden, Dapperlabs, Jumptradenft។ ហើយមុខងារនេះគឺកំពុងស្ថិតនៅការធ្វើតេស្តនៅឡើយ។

រឿងបន្ទាប់ដែលត្រូវតាមដានគឺក្តីសុបិន្តនៃការបង្កើត App ដែលមានឈ្មោះថា X, the everything App។ ការទិញTwitter គឺជាជំហានធំមួយដែលអាចអោយ Elon Musk សម្រេចក្តីស្រមៃនេះបានដូចនេះយើងចាំមើលទាំងអស់គ្នាថា App X របស់ Elon Musk នឹងមានរូបរាងបែបណា។

ហ៊ុន Twitter(TWTR) ត្រូវបានដកចេញពីទីផ្សារព្រោះ Elon Musk បានទិញហើយដាក់វាជាក្រុមហ៊ុនឯកជនវិញ។

CZ ដែលជាម្ចាស់របស់ក្រុមហ៊ុន Binance ក៏បានចូលរួមធនជាមួយElon Musk 500លានដុល្លារផងដែរ។

ប្រភព: https://www.cnbc.com/2022/10/27/elon-musk-now-in-charge-of-twitter-ceo-and-cfo-have-left-sources-say.html

https://www.businessinsider.com/twitter-ceo-executives-get-big-payday-after-elon-musk-takeover-2022-10

https://www.bbc.com/news/technology-63141272