ម្ចាស់គ៊្រីបតូ Exchange Thodex ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានលួចលុយអតិថិជន
អ្នកបង្កើតគ្រ៊ីបតូExchangeឈ្មោះ Thodex របស់ប្រទេសទួរគី លោក Faruk Fatih Özer បានបាត់ខ្លួនកាលពីឆ្នាំ2021 ជាមួយនឹងលុយអ្នកវិនិយោគចំនួន 400,000 នាក់។ ក្រោយមកThodex ត្រូវបានគេដឹងថាជាវេបទិញលក់ និង វិនិយោគលើគ្រ៊ីបតូបោកប្រាស់ដែលការបាត់ខ្លួនរបស់អ្នកបង្កើតគឺជាការលួចលុយអ្នកវិនិយោគរត់។ យោងតាមសេចក្តីថ្លែងការណ៏របស់ក្រសួងមហាផ្ទៃរបស់ប្រទេសទួរគីកាលពីថ្ងៃអង្គារ៏បានអោយដឹងថា លោក Faruk Fatih Özer ត្រូវបានចាប់ខ្លួនហើយនៅប្រទេស អាល់បានី។ គួរអោយដឹងផងដែរថា Exchange Thodex ខាងលើបានបិទមិនអោយអ្នកវិនិយោគចូលមើល និង ទិញ លក់គ្រ៊ីបតូរបស់ខ្លួនតាំងពីឆ្នាំមុនមកម្ល៉េះ។ យោងតាមកាសែតរបស់ប្រទេសទួរគីបានអោយដឹងថា យ៉ាងហោចណាស់អ្នកវិនិយោគ 400,000 នាក់ដែលបានដាក់ប្រាក់ចូលវិនិយោគគិតជាទឹកប្រាក់ចំនួនជាង 2 ពាន់លានដុល្លារបានខាតបង់ជាមួយការបោកប្រាស់នេះ។ប៉ូលីសរបស់ប្រទេសទួរគីបានចាប់ខ្លួន លោក Faruk Fatih Özer និង ត្រួតពិនិត្រយ៉ាងត្រឹមត្រូវថាជាបុគ្គលដែលត្រូវតែចាប់ខ្លួនពិតប្រាកដមែនហើយត្រៀមយកទៅកាត់ក្តីតាមច្បាប់បន្ត។
ប្រភព: https://www.coindesk.com/policy/2022/08/30/founder-of-turkish-crypto-exchange-thodex-arrested-in-albania/