Tesla បានលក់កាក់ BTC គិតជាលុយ 936លានដុល្លារក្នុងត្រីមាសទី2 ឆ្នាំ 2022
Tesla ដែលមានElon Musk ជានាយកប្រតិបត្តិបានលក់BTC របស់ខ្លួនគិតជាចំនួនលុយ 936 លានដុល្លារបើគិតជាភាគរយគឺ 75% នៃចំនួនកាក់ដែលខ្លួនមាន។
Elon Musk បានអោយដឹងក្នុងកម្មវិធីបង្ហាញប្រាក់កំរៃថា ក្រុមហ៊ុនខ្លួនបានលក់កាក់BTC ដើម្បីមកកាន់ដុល្លារអោយបានច្រើនតាមដែលអាចធ្វើទៅបានដោយសារភាពមិនច្បាស់លាស់នៃបញ្ហាការLockdown Covid នៅប្រទេសចិនដែលអាចធ្វើបញ្ហាសេដ្ធកិច្ចនៅតែកើតមាន។ការលក់នេះមិនមានមានន័យថាBTC មិនល្អនោះទេ។
ចុងត្រីមាសទី2 Tesla នៅសល់កាក់BTC គិតជាលុយគឺប្រហែល 218 លានដុល្លារដែលធ្លាក់ពី 1.26 ពាន់លានដុល្លារកាលពីត្រីមាសមុនៗ។
កាលអោយដឹងផងដែរថា Tesla ធ្លាប់មានBTC ចំនួន 42,000 BTC កាលពីដើមត្រីមាសទី2 ហើយបានលក់ 75% នៃកាក់សរុបដែលខ្លួនមានបានជាលុយ 936 លានដុល្លារនោះមានន័យថា Tesla បានលក់ BTC ក្នុងតម្លៃ 29,000 $ ក្នុង 1 BTC។
Tesla បានធ្វើការទិញ BTC ជាទឹកប្រាក់ 1.5 ពាន់លានដុល្លារកាលពី ខែកុម្ភ: ដែលធ្វើអោយតម្លៃកាក់ BTC ឡើងហើយក្រោយមកក៏បានលក់10% ដើម្បីយកកម្រៃដែលអាចអោយTesla រកបាន 272 លានដុល្លារពីការលក់លើកនោះ។ ចាប់តាំងពីការលក់លើកនោះមក Tesla មិនដែលបានលក់ទៀតឡើយរហូតដល់ត្រីមាសទី2 នៃឆ្នាំនេះ។ Tesla ធ្លាប់បានទទួលការទូទាត់ប្រាក់ជាBTC ដែរកន្លងមកតែក៏បានប្តូរចិត្តមិនព្រមទទួលវិញដោយសារចោទថា BTC ធ្វើអោយពិភពលោកឡើងកម្តៅ។
ប្រភព: https://www.coindesk.com/business/2022/07/20/tesla-sold-936m-worth-of-bitcoin-in-second-quarter