វេបទិញ លក់កាក់គ្រីបតូលំដាប់លេខ2របស់ថៃ Zipmex កំពុងបិទមិនអោយអតិថិជនខ្លួនដកកាក់​ និង​ លុយ។

Zipmex គឺជា Exchange គ្រីបតូធំលំដាប់លេខពីរបន្ទាប់ពី Bitkub របស់ប្រទេសថៃ។ ប៉ុន្មានម៉ោងកន្លងមកនេះZipmex បានប្រកាសបិទមិនអោយអ្នកវិនិយោគដកលុយ និង កាក់ចេញពីPlatform របស់ខ្លួនដោយសារក្រុមហ៊ុនកំពុងមានបញ្ហារឿងហរិញ្ញវត្ថុ។​តើបញ្ហានោះជាអ្វី?

ប្រភពនៃបញ្ហា

Zipmex មិនត្រឹមតែជាវេបអោយអតិថិជនទិញ និង លក់កាក់ប៉ុណ្ណោះទេ Zipmex ថែមទាំងមានមុខងារអោយអតិថិជនផ្ញើកាក់ដើម្បីបានចំណូលជាអត្រាការប្រាក់បន្ថែមថែមទៀតផងដោយឆ្លងកាត់សេវាកម្ម Zipup។Zipup មានតួនាទីយកលុយដែលអតិថិជនផ្ញើទៅវិនិយោគបន្តដើម្បីរកលុយជូនអតិថិជនដោយវេរលុយទាំងនោះទៅក្រុមហ៊ុនមេ នៅ សិង្ហបុរី (Zipmex Global)។ Zipup បានយកលុយទៅវិនិយោគជាមួយក្រុមហ៊ុនBabel Finance និង Celsius។ ទាំង Babel Finance និង Celsius ដែលZipup បានទៅវិនិយោគជាមួយកំពុងជួបបញ្ហាហរិញ្ញវត្ថុយ៉ាងធ្ងង់ធ្ងរដែលមិនអាចរកលុយសងអ្នកវិនិយោគវិញបានដូច្នេះវាក៏បានជះឥទ្ធិពលដល់ Zipmex ផងដែរ។ Zipmex បានអោយដឹងថាកាក់ដែលអតិថិជនដាក់សន្សំយកការប្រាក់មានដូចជា BTC, ETH, USDT,USDCអាចនឹងមានបញ្ហាបើសិនក្រុមហ៊ុន Babel Finance និង Celsius មិនមានដំណោះស្រាយចំណែកកាក់ផ្សេងដែលមានក្នុងZipmex មិនមានបញ្ហាអ្វីទេគឺនៅសុវត្ថិភាពធម្មតា ហើយZipmex ក៏នឹងបើកអោយទិញលក់ដូចធម្មតាវិញនៅម៉ោង 8 យប់នេះ។