Optimism ដែលមានកាក់របស់ខ្លួនឈ្មោះថា OP បានធ្វើអោយបាត់កាក់ខ្លួនដល់ទៅ 20 លានកាក់
Optimism បានត្រៀមនឹងបង្កើត DAO(decentralized autonomous organization) មុនគេបង្អស់នៅលើBlockchain របស់ខ្លួនដែលមានឈ្មោះថា the Optimism Collective DAO។ ក្នុងនោះOptimism ក៏បានត្រៀមកាក់ OP ដើម្បីយកផ្តល់ជូន the Optimism Collective DAO ចំនួន 20 លានកាក់ផងដែរតែជាអកុសល Optimism ក៏បានវេរកាក់ទៅខុសAddress ដែលធ្វើអោយកាក់របស់ខ្លួនចំនួន20 លាន កាក់បានធ្លាក់ចូលក្នុងដៃចោរ។ខាងក្រោមនេះខ្ញុំនឹងពន្យល់អោយងាយយល់និង ដឹងសាច់រឿងអោយកាន់តែច្បាស់។
Optimism គឺជាBlockchain Layer2 របស់Ethereum ដែលទើបបានបង្កើតឡើងថ្មីៗក្តៅៗ ហើយបានដាក់លក់កាក់ខ្លួនក្នុង Binance ទៀតផង។ Optimism បង្កើតមកដើម្បីអោយអស់Gas fee ថោក និង រហ័ស។ថ្មីៗនេះOptimism មានគម្រោងនឹងបើក DAO ទីមួយរបស់ខ្លួនដែលមានឈ្មោះថា the Optimism Collective DAO ហើយ Optimism ក៏បានជួល Wintermute ក្នុងការវេរកាក់ OP ចំនួន 20លានកាក់ដល់ the Optimism Collective DAO ដើម្បីបើកគម្រោង។ Optimism នឹងវេរកាក់អោយWintermute ចំនួន20លានកាក់ដើម្បីអោយ Wintermute ចែកជូន the Optimism Collective DAO។ Optimism បានធ្វើការវេរសាក់ល្បងចំនួនទឹកលុយតិចតួចដើម្បីសាកល្បងពីរលើកទៅកាន់ Wintermute បានយ៉ាងជោគជ័យ។ ក្រោយពីរបានវេរជោគជ័យចំនួន2លើករួចមក Optimism ក៏បានសម្រេចចិត្តវេរកាក់ ចំនួន 20 លានកាក់តែម្តង។ ក្រោយពីវេរហើយស្រាប់តែ Wintermute បានអោយដឹងថាខ្លួនមិនទាន់ទទួលបានកាក់ចំនួន 20 លានកាក់នោះទេ។
Optimism និង Wintermute បានស្រាវជ្រាវឃើញថាកាក់នោះបានវេរខុសចូលWallet របស់ចោរបាត់ហើយ។ គួរអោយដឹងផងដែរថា ការពិតលេខWallet ដែលOptimism បានវេរទៅនោះត្រឹមត្រូវហើយក៏ប៉ុន្តែវាខុស layer គ្នាកាលពីវេរសាកល្បង Optimism បានវេរទៅLayer1 (Ethereum) ស្រាប់តែពេលវេរមែនទែនOptimism បានវេរទៅ Layer2(Optimism) តែដោយអកុសល Wintermute មិនទាន់បានDeploy smartcontract របស់ខ្លួនដូច្នេះលុយដែលវេរទៅLayer2 វានៅលើអាកាសរងចាំម្ចាស់Address មកយក។ បងចោរបានឃើញបែបនេះគាត់ក៏បានDeploy smartcontract មុន Wintermute យកតែម្តងទៅ។